ព័ត៌មានជាតិ

បិទវគ្គបំប៉ន ជំនាញ ស្តីពីនិតិវិធីត្រួតពិនិត្យល្បឿន ជាតិស្រវឹង និង វាស់វែងគ្រោះថ្នាក់ ចរាចរផ្លូវគោក

ពោធិសាត់ ៖ ស្នងការដ្ឋាន នគរបាលខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២០បានធ្វើពិធីបិទវគ្គបំប៉នជំនាញ ស្តីពីនិតិវិធីត្រួតពិនិត្យ ល្បឿន ជាតិស្រវឹង និង វាស់វែងគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ដែលប្រព្រឹត្តិទៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាល ខេត្តពោធិសាត់ ដោយសហការជាមួយនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់ នៃក្រសួងមហាផ្ទៃ ។

នៅក្នុងពិធីបិទវគ្គបំប៉ន ជំនាញនោះដែរ គេសង្កេតឃើញមានការអញ្ជើញ ចូលរួមជាអធិបតីពីសំណាក់លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរង ផែនការងារនគរបាលសណ្តាប់ធ្នាប់ និង លោកវរសេនីយ៍ឯកម៉ាន រ៉ាសាក់ អនុប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់ និង មានការចូលរួមមន្ត្រី នគរបាលជំនាញមកពី តាមបណ្តាក្រុង/ស្រុក និង មន្ត្រីនគរបាលចរាចរណ៍ ខេត្តប្រមាណ ៦៦ នាក់ផងដែរ ៕

To Top
×