កំពង់ស្ពឺ៖ មនុស្សគ្រប់រូប ប្រាថ្នាចង់មានផ្ទះជារបស់ខ្លួន ដើម្បីជាម្លប់ដ៏ត្រជាក់ សម្រាប់គ្រួសារ រស់នៅពោលពេញ ដោយសុភមង្គល នេះជាអ្វីដែលលោកអ្នក កំពុងស្រមៃ និងត្រូវការ! ស្ថិតក្នុងបរិយាកាសល្អប្រសើរ តំបន់អភិវឌ្ឍន៍ផងនោះ ក្រុមហ៊ុន Thy Mean Heng Co.,Ltd នឹងនាំលោកអ្នក ឲ្យសម្រេចបាន នូវក្តីស្រមៃទាំងនេះ ជាពិសេស នៅដើមឆ្នាំ២០២០នេះ...
បរទេស ៖ អង្គការសហប្រតិបត្តិការឥស្លាម បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបដិសេធច្រានចោល នូវផែនការសន្តិភាព ក្នុងតំបន់មជ្ឈិមបូព៌ា របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ។ អង្គការមានសមាជិក៥៧ ដែលបានប្រារព្ធធ្វើជំនួបកំពូលមួយ ដើម្បីពិភាក្សាគ្នាអំពីផែនការនោះ...
ភ្នំពេញ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាទួលគោក (JCI Cambodia-Toul Kork) កាលពីថ្ងៃទី០៣ កុម្ភះ ២០២០ បានផ្តួចផ្តើមបង្កើតកម្មវិធីមួយ ក្រោមប្រធានបទ « How to build million-dollars business » នៅសណ្ធាគារ ESSENCE ចាប់ពីម៉ោង...
ភ្នំពេញ ៖ ផ្អែកទៅលើបទពិសោធន៍ និងក្នុងនាម ជាថ្នាក់ដឹកនាំប្រទេសកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមផ្ទាល់ និងបានខិតខំប្រឹងប្រែងស្វះស្វែង រកសន្តិភាព ជូនប្រទេសតូចមួយនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់ពិភពលោកថា ការកសាង និងថែរក្សាសន្តិភាព គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយសន្តិភាព ក៏ជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងជាការពង្រឹងសន្តិសុខ និងការអភិវឌ្ឍមនុស្សជាតិផងដែរ...
ប៉េកាំង៖ ប្រទេសចិនកាលពីថ្ងៃចន្ទបានសម្តែងការដឹងគុណដល់ប្រទេសប៉ាគីស្ថាន ដែលបានឈរនៅយ៉ាងរឹងមាំជាមួយប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ណាវីរុស ព្រមទាំងបានផ្តល់ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តថែមទៀត។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួង ការបរទេសលោកស្រី ហួ ឈុនយីង បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានមួយ តាមអ៊ិនធរណេត នៅពេលដែលត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយ លើការសម្រេចចិត្តរបស់ប៉ាគីស្ថាន ក្នុងការមិនជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីខេត្តហ៊ូប៉ី ប្រទេសចិន...
ភ្នំពេញ ៖ ក្រោយដំណើរការ លើការជំនុំជម្រះ ក្នុងសំណុំរឿងក្បត់ជាតិ អស់៣សប្តាហ៍កន្លងមក ក្នុងនាមលោក កឹម សុខា លោក ចាន់ ចេន ដែលជាមេធាវីម្នាក់ ក្នុងចំណោមមេធាវី៣រូបផ្សេងទៀត បានបន្តអះអាងថា លោក កឹម សុខា មិនមានចេតនា និងមិនធ្វើបដិវត្តន៍ពណ៍ រដ្ឋប្រហារ ឬអំពើហិង្សាណាមួយ...
ភ្នំពេញ ៖ បាក់ដងស្ទូច នៃសំណង់អគារខ្ពស់កប់ពពក បានធ្លាក់បណ្ដាលអោយ ត្រូវអេស្កាវ៉ាទ័រមួយគ្រឿង និងរថយន្តមួយគ្រឿងទៀត ព្រមទាំងមនុស្សរងរបួសផងដែរ ។ ករណីនេះកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចសំណង់អគារខុនដូរ ផ្លូវថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមជំនាញ...
ភ្នំពេញ៖លោក ប៉ាទ្រីក មើហ្វី ( Patrick Murphy) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក បានបញ្ជាក់ជម្រាបសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ថា បេសកកម្មការទូតរបស់លោក នៅកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងពង្រីក កិច្ចសហប្រតិបត្តិប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំឡើង។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់សម្ដេច...
បរទេសៈ កម្មាធិការសុខាភិបាលរដ្ឋចិន បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ចំនួនមនុស្សសរុប ដែលឆ្លងជំងឺរលាកសួត ដែលបណ្តាលមកពីវីរុសថ្មីនៅប្រទេសចិន បានកើនឡើងដល់ ២០.៤៣៨ នាក់ និងបណ្តាលឱ្យមានអ្នកស្លាប់ កើនដល់ ៤២៥ នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមគណៈកម្មាធិការសុខភាពរដ្ឋចិនថា គិតត្រឹមពាក់កណ្តាលអធា្រត្រថ្ងៃទី៣កុម្ភៈ...
ថ្លែងពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅល្ងាចថ្ងៃទី ០៣ កុម្ភះ២០២០នេះ, លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា នឹងធ្វើដំណើរទៅសួរសុខទុក្ខនិស្សិត និងពលរដ្ឋខ្មែរនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ទីដែលផ្ទុះវីរុសរលាក សួតប្រភេទថ្មីឈ្មោះ កូរ៉ូណា។ លោកប្រមុខដឹកនាំកម្ពុជា បានស្នើឲ្យមន្ត្រីពាក់ព័ន្ធទាក់ទងទៅ ភាគី ចិនដើម្បីរៀបចំដំណើរ ចុះសួរសុខទុក្ខនេះ ប្រសិនបើភាគីចិនយល់ព្រមអនុញ្ញាត។ ការប្រកាសរបស់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក នឹងជម្លៀសពលរដ្ឋអាមេរិកបន្ថែមទៀត ចេញពីខេត្ត Hubei ប្រទេសចិន កំពុងតែស្ថិតនៅ ក្រោមការជាប់គាំង ស្របពេលមានការផ្ទុះឡើងនូវកូរ៉ូណាវីរុស។ នៅក្នុងប្រទេសអ៊ូសបេគីស្ថាន លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “យើងមានជើងហោះហើរ ជាច្រើនទៀត ដែលនឹងឆ្ពោះទៅប្រទេសចិន ដើម្បីនាំយកពលរដ្ឋអាមេរិក...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ថា លោកប្រធានាធិបតីតួកគី លោក Tayyip Erdogan បានថ្លែងនៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់យោធាស៊ីរី ចំនួន៣០នាក់ ត្រូវបានសម្លាប់ នៅក្នុងអំពើវាយបកដោយតួកគី នៅខេត្តភាគខាងជើងស៊ីរី គឺខេត្ត Idlib ។ គាត់បានថ្លែងប្រាប់ដល់ បណ្តាអ្នកសារព័ត៌មានថា “យើងបានទទួលខុសត្រូវ នៅក្នុងការវាយប្រហារ...
ភ្នំពេញ៖ ក្នុងឱកាសចុះទៅខេត្តកំពង់ធំ នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Murphy បានឈៀងចូលមើល ប្រាសាទគុហនគរដ៏ស្រស់ស្អាត ដែលត្រូវបានកសាង តាំងពីមុនសម័យអង្គរ។ ក្នុងពេលនោះ លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា “វាគឺជាតំណាង នៃបេតិកភណ្ឌវប្បធម៌ខ្មែរ ដ៏សម្បូរបែប”៕
បាត់ដំបង៖ ក្រុម The Forest FC បានក្លាយជាជើងឯកមណ្ឌលបាត់ដំបង បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ FC CROWN (A) ប្រផិតប្រផើយក្នុងលទ្ធផល ២ទល់១វគ្គផ្តាច់ព្រ័ត្រ ការប្រកួត Tiger Street Football 2020 កាលពីថ្ងៃទី២ ខែកុម្ភៈ នៅទីលានកីឡដ្ឋាន វាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ កីឡាករ វុធ ដេវីត ប្រធានក្រុម The Forest FC បានលើកឡើងថា ការគ្រងតំណែងជើងឯកលើកទី១នេះវាជាមោទនៈភាពមួយសម្រាប់ក្រុម The Forest FC ខណៈ២លើកកន្លងមក បានត្រឹមលេខ៤ប៉ុណ្ណោះ។ ការគ្រងតំណែងជើងឯកលើកដំបូងនេះ ប្រធានក្រុម The Forest FC បានប្តេជ្ញាចិត្តខិតខំ ហ្វឹកហាត់ពង្រឹងសមត្ថភាព ក្រុមបន្ថែមទៀត ដើម្បីលេងឲ្យ ស៊ីសង្វាក់គ្នានៅវគ្គ ផ្តាច់ព្រ័ត្រនៅរាធានីភ្នំពេញ ឈានទៅក្រសោបតំណែងជើងឯក Tiger Street Football 2020 លើកមុខមាត់ខេត្តបាត់ដំបង។ សម្រាប់ជ័យលាភីមណ្ឌលបាត់ដំបងនេះ ដែលជាមណ្ឌលទី៤ ក្រុមដែលប្រជែងបានចំណាត់ថ្នាក់លេខ១ The Forest FC ទទួលបានថវិការ ១៥០០ ដុល្លារ ក្រុមលេខ២បានទៅលើ FC CROWN...
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម...
តេហរ៉ង់៖ ទីភ្នាក់ងារងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ថា អ្នកនាំពាក្យមកពីអង្គការ ថាមពលបរមាណូអ៊ីរ៉ង់ ហៅកាត់ថា (AEOI)បានលើកឡើងកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់ នឹងបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដដែល ទោះបីជាមានការដាក់ សម្ពាធពីសហរដ្ឋអាមេរិក ។ យោងតាមសារព័ត៌មានប្រចាំថ្ងៃ Tehran Times បានរាយការណ៍ដូច្នេះ ។ លោក Behrouz Kamalvandi...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្យាករណ៍ថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃ ១០ ខែកុម្ភៈឆ្នាំ ២០២០នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាប ភាគឦសាន សីតុណ្ហភាពនឹងចុះត្រជាក់ ដល់១៧អង្សាសេ។ តាមរយៈការតាមដានស្ថានភាព អាកាសធាតុ ក្រសួងធនធានទឹក សង្កេតឃើញថា៖ ចាប់ពី៤ ដល់ថ្ងៃ១០ ខែកុម្ភៈជ្រលងសម្ពាធខ្ពស់រំកិល គ្រប់ដណ្ដប់លើកម្ពុជា ស្ថានភាពបែបនេះ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរុស្ស៊ី Interfax បានរាយការណ៍ នៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីមានគម្រោង ដេញជនបរទេស ដែលតេស្តឃើញ ឆ្លងកូរ៉ូណាវីរុសចេញ ស្របពេលដែល ប្រទេសនានា នៅទូទាំងពិភពលោក ព្យាយាមទប់ស្កាត់ ការផ្ទុះរីករាលដាល នៃវីរុស ដែលសម្លាប់មនុស្សអស់ ៣៦១នាក់ ក្នុងប្រទេសចិន ចាប់តាំងពីវីរុសនេះ បានបង្ហាញខ្លួន ដំបូងក្នុងខែធ្នូ។ នាយករដ្ឋមន្ត្រីរុស្ស៊ី...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ចំនួននៃអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន បានកើនឡើង ដល់៣៦១នាក់ ហើយផ្សារហ៊ុន និងទីផ្សារផលិតលផល បានធ្លាក់ចុះយ៉ាងគំហុក នៅត្រឹមថ្ងៃចន្ទនេះ ខណៈដែលក្រុម អ្នកវិនិយោគិន ជាច្រើនបានព្យាយាម ដើម្បីរក្សាទ្រព្យសម្បត្តិ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០បាននិងកំពុង អញ្ជើញចូលរួម កិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធ សន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើង នៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារ ជាមួយលោកស្រី ហាក់ ចាហានមូន (Hak Ja Han Moon) ស្ថាបនិកអង្គការ សហព័ន្ធសន្តិភាពសកល នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត...
បរទេស៖ នៅថ្ងៃចន្ទទី៣ ខែកុម្ភៈនេះ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រកាសថា រដ្ឋាភិបាលរបស់លោក នឹងមិនទទួលយកទំហំសំណង ដែលអ៊ីរ៉ង់ បានផ្តល់ដល់ក្រុមគ្រួសារជនជាតិអ៊ុយក្រែន ដែលត្រូវបានសម្លាប់ នៅក្នុងការធ្លាក់យន្តហោះ នៅក្បែរទីក្រុងតេអេរ៉ង់ កាលពីខែមុនឡើយ ហើយនឹងនឹងស្វែងរកលទ្ធភាព ក្នុងការទាមទារ ឲ្យបានកាន់តែច្រើន ជាងនេះ។ ថ្លែងទៅកាន់...
បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក នឹងចេញច្បាប់ កាន់តែតឹងរឹងខ្លាំងឡើង លើការដោះលែងមនុស្ស ជាប់សង្ស័យ ពីបទល្មើស ប្រព្រឹត្តអំពើភេរវកម្ម ក្រោយមានអ្នកវាយប្រហារ ឥស្លាមមួយរូប បានចាក់មនុស្សពីរនាក់រងរបួស ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីបានដោះលែង។ បុរសមានឈ្មោះ Sudesh Amman ដែលជាប់ពន្ធនាគារ ក្នុងឆ្នាំ២០១៨ ដោយសារតែមាន ឯកសារភេរវករ និងចែកចាយពីអត្ថបទផ្សព្វផ្សាយ ភេរវកម្មនោះ...
ភ្នំពេញ៖ ស្របពេលដែល ប្រទេសចិន កំពុងតែផ្ទុះជំងឺ រលាកផ្លូវដង្ហេីម បង្កដោយវីរុសកូរ៉ូណា និងមានការរីករាលដាល យ៉ាងខ្លាំងនោះ ក្រសួងការបរទេស និងបណ្តាស្ថានតំណាង របស់កម្ពុជា នៅសាធារណរដ្ឋ ប្រជាមានិតចិន កំពុងធ្វើការទាក់ទង យ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរ និងក្រសួងការបរទេសចិន ដើម្បីតាមដានបច្ចុប្បន្នភាព នៃសុខុមាលភាព របស់ពលរដ្ឋខ្មែរ ជាពិសេសនិស្សិតខ្មែរ ដែលកំពុងសិក្សា...
បរទេស៖ ទីក្រុងប៉េកាំង នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានចោទសហរដ្ឋអាមេរិក ពីបទពង្រីការភ័យខ្លាច ជុំវិញការផ្ទុះឡើងនៃកូរ៉ូណាវីរុស តាមរយៈការជម្លៀសពលរដ្ឋខ្លួនចេញ និងរឹតបន្តឹងលើការធ្វើដំណើរ ជំនួយការផ្តល់ជំនួយដែលមានសារៈសំខាន់។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា ទីក្រុងវ៉ាស៊ីនតោន បានបង្កើតនិងពង្រីកបន្ថែមនូវភាពស្លន់ស្លោរ ហើយលោកស្រី បានលើកឡើងថា អង្គការសុខភាពពិភពលោក នាពេលថ្មីៗនេះ ណែនាំប្រឆាំងនឹងបម្រាមលើជំនួញនិងការធ្វើដំណើរ។ ...
ភ្នំពេញ៖ លោក មុំ គង់ នាយកប្រតិបត្តិ អង្គការចលនាដើម្បី សុខភាព កម្ពុជាបានអះអាងថាមានប្រជាពលរដ្ឋខ្មែរស្លាប់ដោយសារ ផលិតផលថ្នាំជក់ ១៥០០០នាក់ ជារៀងរាល់ឆ្នាំ ព្រមទាំងខាតបង់ សេដ្ឋកិច្ចជាតិ ជាង៦០០លានដុល្លារផងដែរ។ ក្នុងវគ្គបណ្ដុះបណ្ដាល អ្នកសារព័ត៌មានស្ដីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកមុំ គង់ មានប្រសាសន៍ថា ...
ការជួបជុំមិត្តភ័ក្តិក្រោយបើកប្រាក់ខែ ជារឿងធម្មតាទៅហើយដើម្បីបន្ធូរអារម្មណ៍។ ចុះបើការជួបជុំគ្នានាំមក នូវសំណាងល្អបានឈ្នះរង្វាន់ធំទៀតនោះ មិនកាន់តែពិសេស? លោក ហេង ឈុនអ៊ឹម ជាបុគ្គលិកនៅរោងចក្រមួយ ដែលស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានសំណាងត្រូវរង្វាន់ទឹកប្រាក់៥០លានរៀល ពីស្រាបៀរ កម្ពុជាថ្ងៃទី ១០ មករា ជាថ្ងៃបើកប្រាក់ខែរបស់គាត់។ លោកបានរៀបរាប់ថា៖ «ថ្ងៃឈ្នះហ្នឹងខ្ញុំចូលលុយគ្នាទិញ កម្ពុជា មួយកេស ហូបជុំគ្នា៤នាក់ ហើយកំប៉ុងដែលមានតម្លៃស្មើ៥០លានរៀលនោះ គឺកំប៉ុងចុងក្រោយ គាស់ដោយខ្ញុំខ្លួនឯងផ្ទាល់។ បើទោះបីជាអីចឹង រង្វាន់៥០លានរៀលនេះ ខ្ញុំមិនអាចយកតែម្នាក់ឯងទេ ខ្ញុំនឹងបែងចែកគ្នា៤នាក់ស្មើតែម្តង ព្រោះនេះរាប់ថាជាសំណាងរួម» ។ ...
បាត់ដំបង៖ ពិតជាគួរឲ្យសរសើរមែននូវ សន្ដានចិត្តដ៏ស្រស់ថ្លារបស់លោក ឆែម ចន្ថា វ័យ៣៨ឆ្នាំ រស់នៅខេត្តបាត់ដំបង ដែលបានឈ្នះរង្វាន់ទឹកប្រាក់ ៥០លានរៀលពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ សុខចិត្តយកប្រាក់រង្វាន់ខ្លះទិញម៉ាស់ ដើម្បីចែកជូនអ្នក ធ្វើដំណើរតាមផ្លូវ សម្រាប់ការពារខ្លួនពីវីរុសផ្លូវដង្ហើមប្រភេទថ្មី កូរ៉ណា។ អាជីវករលក់ម៉ូតូនៅស្រុកមោងឫស្សីរូបនេះ បានរៀបរាប់ពេលមកបើករង្វាន់ ដោយផ្ទាល់ថា៖ «ខ្ញុំគិតថា វាពិតជាបុណ្យកុសល ភ័ព្វសំណាងខ្លាំងណាស់សម្រាប់ខ្ញុំ...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ក្រុមអ្នកពន្លត់អគ្គីភ័យប្រមាណ១៥០នាក់ និងដែលមានម៉ាស៊ីនបាញ់ទឹកចំនួន២៥គ្រឿងបានព្យាយាម ពន្លត់ភ្លើងដែលបានឆាបឆេះឡើងនៅ Holborn ដែលជាស្រុកបង្កើតឲ្យមានច្បាប់ប្រើប្រាស់ជាប្រវត្តិសាស្ត្រមួយ ស្ថិតនៅភាគកណ្តាលនៃទីក្រុងឡុងដ៏ កាលពីព្រឹកថ្ងៃអាទិត្យ ក្រោយពីមានអគ្គីភ័យបានឆាបឆេះអគារ៦ជាន់ចំនួន០១កន្លែង ។ កងពលតូចពន្លត់អគ្គីភ័យប្រចាំនៅក្រុងឡុងដ៏ បានដឹងថា នៅវេលាម៉ោង១០និង៤០នាទីយប់ ត្រូវនឹងម៉ោង២២និង៤០នាទីម៉ោងសកល កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការឆាបឆេះផ្នែកដំបូល ។...
វ៉ូហាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមអ្នកវិទ្យាសាស្ត្រនៅអង្គភាព ស្រាវជា្រវជាន់ខ្ពស់របស់ប្រទេសចិន ផ្នែកវិទ្យាសាស្ត្រធម្មជាតិបាន រកឃើញហេតុផលមួយផ្សេងទៀត សម្រាប់ការឆ្លងវីរុសកូរ៉ូណា ដែលជាដើមចមដំបូងនៅក្រុងវ៉ូហាន ។ វីរុស ដែលបានប្រកាសថា បណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាង៣៦០នាក់នៅក្នុងប្រទេសចិន អាចឆ្លងតារមយៈប្រព័ន្ធអាហាររំលាយអាហារ និងនៅក្នុងលាមករបស់មនុស្ស នេះបើតាមការអះអាងពីក្រុមអ្នកវិទ្យាសាស្ត្រ...