ព័ត៌មានជាតិ

កាន់តែពិសេស បញ្ចុះតម្លៃ៣០% ក្នុងឱកាស បើកដំណើរការផ្លូវការ ផ្សារទំនិញ Online ដ៏ធំ 247 Store Cambodia រហូតដល់ ១៤តុលា

ភ្នំពេញ៖ ផ្សារ 247 Store Cambodia ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០២០ និងត្រូវបានប្រកាស បើកដំណើរការជាផ្លូវការហើយ ចាប់ពីថ្ងៃនេះតទៅ ក្នុងគោលដៅផ្តល់ភាពងាយស្រួល ទំនុកចិត្ត សេវាកម្មល្អ សម្រាប់អតិថិជន ក្នុងការជាវទំនិញ តាមប្រព័ន្ធអនឡាញ ។

ផ្សារ 247 Store Cambodia ជាផ្សារលក់រាយ គ្រប់មុខទំនិញ តាមរយៈផ្សារ 247 Store Cambodia អតិថិជនទាំងអស់ អាចជាវទំនិញជាច្រើនមុខ ជាមួយតម្លៃសមរម្យ ទំនិញ មានគុណភាពខ្ពស់ សេវាកម្មរហ័សទាន់ចិត្ត ជាពិសេសក្នុងឱកាស បើកដំណើរការជាផ្លូវការនេះ 247 Store Cambodia ក៏មានកម្មវិធី បញ្ចុះតម្លៃ ជាមួយមុខទំនិញជាច្រើនមុខ រហូតដល់៣០% ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ។ 

សម្រាប់ការបញ្ជាទិញ ទំនិញពីផ្សារ 247 Store Cambodia អតិថិជនទាំងអស់ អាចធ្វើការបញ្ជាទិញ តាមរយៈ គេហទំព័រ (www.247storecambodia.com) បណ្តាញសង្គមហ្វេសបុក (247storecambodia) និងតាមរយៈទូរស័ព្ទ (085 / 086 994 599)។ ផ្សារ 247 Store Cambodia និងដំណើរការ 24ម៉ោង 7ថ្ងៃ ក្នុងមួយ សប្តាហ៍ ដើម្បីបង្កើនភាពងាយស្រួល ដល់អតិថិជន អាចបញ្ជាទិញ បានគ្រប់ពេលវេលា ។

សូមរំលឹកថា 247 Store Cambbodia ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្គួចផ្តើម ដោយកូនខ្មែរសុទ្ធសាទ ពីក្រុមហ៊ុុន Ten Synergy Investment ក្នុងការនាំយក នូវរបបគំហើញថ្មី ក្នុងយុគសម័យ ឧស្សាហកម្ម 4.0 ជាមួយការ រីកលូតលាស់ យ៉ាងឆាប់រហ័ស លើប្រពន្ធឌីជីថល៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top