ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី វ៉េណេស៊ុយអេឡា ប្រកាសចាប់ខ្លួន ចារកម្មអាមេរិក បានម្នាក់ ក្រោយប៉ុនប៉ង វាយប្រហាររោងចក្រ ចម្រាញ់ប្រេង

បរទេស៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសនៅថ្ងៃសុក្រថា ចារកម្មអាមេរិកម្នាក់ដែលបានកំណត់គោលដៅវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងរបស់ប្រទេសនេះ ត្រូវបានចាប់ខ្លួន។ យោងតាមលោក ម៉ាឌូរ៉ូចារកម្មត្រូវបានគេចាប់បាននៅរដ្ឋ Falcón នៅលើឆ្នេរពាយព្យក្បែរ ព្រំដែនជាមួយប្រទេសកូឡុំប៊ី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ចារកម្មនេះត្រូវបានគេរាយការណ៍ថា ជាអតីតទាហានម៉ារីនអាមេរិកម្នាក់ ដែលធ្វើការអោយ CIA នៅអ៊ីរ៉ាក់ ត្រូវបានចាប់ខ្លួនជាមួយនឹងអាវុធធុនធ្ងន់និងប្រាក់ជាច្រើនដុល្លារអាមេរិក, នេះបើយោងតាម Monitoreamos។ គាត់ត្រូវបានគេរាយការណ៍ថា បានតម្រង់គោលដៅទៅលើទីតាំងប្រេងនៅ Amuay និង Cardón សម្រាប់ការវាយប្រហារណាមួយ។

ប្រទេស វ៉េណេស៊ុយអេឡា ត្រូវបានបង្ខំឱ្យបិទរោងចក្រចម្រាញ់ប្រេងទាំង ២ បន្ទាប់ពីរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ទោះយ៉ាងណារោងចក្រ Cardón បានចម្រាញ់ប្រេង ៣១០.០០០ បារ៉ែលក្នុងមួយថ្ងៃត្រូវបានចាប់ផ្តើមដំណើរការជាស្ថាពរនៅក្នុងខែមេសាបន្ទាប់ពីប្រទេសអ៊ីរ៉ង់បានផ្តល់សម្ភារៈចាំបាច់ដើម្បីចាប់ផ្តើមអង្គភាពបង្ក្រាបកាតាលីករឡើងវិញ៕ប្រែសម្រួលៈ ណៃ តុលា

To Top