ព័ត៌មានអន្តរជាតិ

អភិបាលខេត្តកំពង់ចាម​ ដឹកនាំមន្ត្រី រាជការកាន់បិណ្ឌវេន ទី១១ នៅវត្តខែលជ័យ ស្រុកកំពង់សៀម ជាវត្តទី៧

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ​២០២០នេះ បានអញ្ជើញដឹកនាំមន្ត្រីរាជការ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១១ នៅវត្តខែលជ័យ ស្ថិតក្នុងឃុំអូរស្វាយ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ជាវត្តទី៧ ហើយ ក្នុងកំឡុងពេលបុណកាន់បិណ្ឌ កន្លងទៅនេះ។ 

បន្ទាប់ពីធ្វើកិច្ចសមាទានសីលរួចមក គណៈកម្មការអាចារ្យវត្តខែជ័យ បានប្រកាសថា អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា និងលោកស្រី ញូង  ចរិយា រួមជាមួយលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការក្នុងខេត្តមានដូចជា ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្ត មកកាន់បិណ្ឌវេនទី ១១ នៅវត្តខែលជ័យនាពេលនេះ ក្នុងគោលបំណងទ្រទ្រង់វិស័យព្រះពុទ្ធសាសនាផង និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ វេដើម្បីបញ្ជូនបានដល់បុព្វការីជន នឹងទទួលកុសល ផលបុណ្យរៀងៗខ្លួនផងដែរ ។ 

ជាមួយគ្នានោះ លោកអភិបាលខេត្ត និងក្រុមការងារ បាននាំមកនូវទេយ្យវត្ថុបច្ច័យបួន ប្រគេនដល់ព្រះសង្ឃគ្រប់ព្រះអង្គ មានដូចជា ជ័យវរបច្ច័យ បិណ្ឌបាតបច្ច័យ សេនាសនៈបច្ច័យ និងគិលានភេសជ្ជបច្ច័យ ទុកសម្រាប់ប្រើប្រាស់។ ទន្ទឹមនិងនោះ លោកអភិបាលខេត្ត ក៏បានចូលជាបច្ច័យសម្រាប់កសាងក្នុងវត្តអារាមខែលជ័យ នូវថវិកាចំនួន ៤ លានរៀលផងដែរ ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top