ភ្នំពេញ ៖ កម្មវិធីពានរង្វាន់អចលនទ្រព្យ ដ៏មានកិត្យានុភាព ប្រចាំតំបន់អាស៊ី មើលឃើញអំពីសន្ទុះកើនឡើង នៃវិស័យនេះ នៅក្នុងប្រទេសកម្ពុជា ។ នៅឆ្នាំ២០២០ ពានរង្វាន់នេះ បានបើកទទួលស្វាគមន៍ សម្រាប់ទីផ្សារអចលនទ្រព្យចំនួន១៥ នៅជុំវិញតំបន់ ដើម្បីធ្វើការប្រកួតប្រជែង វិស័យអចលនទ្រព្យ ល្អជាងគេ នៃកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards...
ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានរៀបចំកម្មវិធីប្រកួតប្រជែង និយាយភាសា អង់គ្លេសលើកទី១៣ (The 13th English Speaking Contest Program) វគ្គផ្តាច់ព្រ័ត្រ នៅសាលា ប៊ែលធី អន្តរជាតិទី៩(ស្ទឹងមានជ័យ) ក្រោមអធិបតីភាព...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី “បច្ចុប្បន្នភាព និងវឌ្ឍនភាព របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៩:៣០នាទីព្រឹក នៅជាន់ផ្ទាល់ដី សាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្ត្រី។ សន្និសីទនេះ...
បរទេស៖ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានបិទគ្រប់ផ្លូវអាកាស និងផ្លូវដែកគ្រប់ទាំងអស់ ដែលឆ្លងព្រំដែនជាមួយ ប្រទេសចិន នៅក្នុងកិច្ចខិតខំ ប្រឹងប្រែងមួយ ដើម្បីទប់ស្កាត់ការរីករាលដាល នៃកូរ៉ូណាវីរុសថ្មី មិនឲ្យឆ្លងចូលប្រទេសខ្លួន នេះបើយោងតាម រដ្ឋាភិបាលអង់គ្លេស។ ក្រសួងការបរទេសអង់គ្លេស បាននិយាយនៅលើ គេហទំព័ររបស់ខ្លួនថា ទីក្រុងព្យុងយ៉ាង នាពេលថ្មីៗនេះ បានប្រកាសថា គ្រាប់ផ្លូវអាកាស និងផ្លូវដែកទាំងអស់ រវាងប្រទេសកូរ៉េខាងជើងនិងប្រទេសចិន...
បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីវៀតណាម លោក Nguyen Phu Trong តាមសេចក្តីរាយការណ៍ បានប្តេជ្ញាពង្រឹងចំណងមិត្តភាព រវាងប្រទេសទាំងពីរ នៅថ្ងៃសុក្រនេះ ដែលជាគម្រប់ខួប លើកទី៧០ នៃការបង្កើតចំណងមិត្តភាពការទូត។ នៅក្នុងលិខិតមួយផ្ញើជូន មេដឹកនាំវៀតណាម លោក គីម ជុងអ៊ុន បាននិយាយថា...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជេីញបេីក សន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤២ របស់គណបក្សប្រជាជនកម្ពុជានៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅក្នុងពិធីបើកសន្និបាតគណៈកម្មាធិការកណ្ដាលនេះ គឺអញ្ជើញចូលរួមពី សម្ដេចហេង សំរិនប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍...
បរទេស៖ លោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តីថៃ បាននិយាយនៅ ថ្ងៃសុក្រថា យន្តហោះជើងហោះហើរពិសេស នឹងចេញដំណើរនៅ ព្រឹកថ្ងៃសៅរ៍ ដើម្បីទៅយកជនជាតិថៃដែលជាប់គាំងនៅក្នុងទីក្រុងវ៉ូហាន ដែលជាក្រុងរងការវាយ ប្រហារដោយវីរុសផ្លូវដង្ហើមថ្មី។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ឧត្តមសេនីយ៍ Prawit ថា...
(ភ្នំពេញ)ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២០៖ ក្រោយពីនាំជ័យលាភី ចំណាត់ថ្នាក់លេខ ១, ស្នាមញញឹម និងបទពិសោធន៍ ដ៏សែនរំភើប អស្ចារ្យរបស់ OMG កម្ពុជា ក្នុងការប្រកួតក្បាច់រំា លើឆាកអន្តរជាតិ ដោយក្រុម BLACK PINK កូរ៉េធ្វើជា គណៈកម្មការនោះ ថ្ងៃនេះក្រុមហ៊ុន...
មួយរយៈពេលចុងក្រោយនេះ ខ្ញុំកត់សំគាល់ឃើញលោក នាយករដ្ឋមន្ត្រីហ៊ុន សែន បាននិងកំពុងស្ថិត នៅស្ងៀមស្ងាត់ដោយ មិនបាននិយាយ រឺ សរសេរអ្វីទាំងអស់ពាក់ព័ន្ធនឹងនយោបាយពិសេសមិននិយាយ ទាល់តែសោះអំពីឈ្មោះ សម រង្ស៊ី និងកឹម សុខា បើទោះជាដោយចំពោះក្តីឬដោយប្រយោលក្តី។ ការស្ថិតនៅក្នុងសភាព ស្ងៀមស្ងាត់បែបនេះរបស់លោកនាយក រដ្ឋមន្ត្រី ទំនងជាលោកគិតថា អ្នកនយោបាយទាំងពីរអស់តម្លៃដែលត្រូវលើក មកនិយាយទៀតហើយ។ ហេតុដូច្នេះហើយបានជា...
បរទេស៖យោធាអ៊ីរ៉ាក់ បាននិយាយនៅពេលថ្មីៗនេះថា ខ្លួននៅតែបន្តធ្វើប្រតិបត្តិការជាមួយ កងកម្លំាងចម្រុះដឹកនាំដោយអាមេរិក ប្រឆាំងក្រុមរដ្ឋឥស្លាមជ្រុលនិយម ដែលភាគច្រើនត្រូវបានផ្អាក ក្រោយមូលដ្ឋានយោធាផ្ទុកកងទ័ពអាមេរិក រងការវាយប្រហារដោយគ្រាប់រ៉ុកកែត និងការវាយប្រហារដោយកូនដ្រូនអាមេរិក បានសម្លាប់មេបញ្ជាកឆរអ៊ីរ៉ង់មួយរូប។ យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍យោធាមួយ អ៊ីរ៉ាក់បាននិយាយដូច្នេះថា “ដើម្បីប្រើពេលវេលាសេសសល់ឲ្យមានប្រយោជន៍ សម្រាប់កងកម្លាំងចម្រុះអន្តរជាតិ នៅមុនពេលចំណងទាក់ទងគ្នាថ្មីត្រូវបានបង្កើតឡើងនោះ វាត្រូវបានគេសម្រេចចិត្តធ្វើសកម្មភាពចម្រុះ”។ គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ គម្រាមកំហែងដល់ការប្រយុទ្ធប្រឆាំងក្រុមជ្រុលនិយមស៊ុននី ដែលស្វះស្វែងធ្វើការបះបោរនៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង...
បរទេស៖ មេបញ្ជាការកងទ័ពអាកាស ប្រទេសថៃ លោក ACM Manat Wongwat កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់ការលុបបំបាត់ ការភាន់ច្រឡំជុំវិញការប្រើប្រាស់យន្តហោះដឹកជញ្ជូនយោធា ដើម្បីជម្លៀសជនជាតិថៃ ចេញពីប្រទេសដទៃទៀត ដោយនិយាយថា ប្រតិបត្តិការបែបនេះតម្រូវឱ្យមានការអនុញ្ញាត (ពីប្រទេសចិន) ជាមុនសិន។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួម កិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣១ មករានេះ បានឲ្យដឹងថា...
BBC៖ ប្រធានផ្នែកវេជ្ជសាស្ត្រ របស់ចក្រភពអង់គ្លេស បានប្រកាសថា មនុស្សពីរនាក់ បានធ្វើតេស្តិ៍វិជ្ជមាន ក្នុងការរកវីរុសកូរ៉ូណាវីរុស នៅអង់គ្លេស។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ពួកគេទាំងពីរនាក់ ជាសមាជិកគ្រួសារតែមួយ ហើយពួកគេកំពុងទទួលបានការថែទាំសុខភាពជំនាញ។ មិនមានព័ត៌មានលម្អិតបន្ថែមទៀតត្រូវបានបង្ហាញអំពីអត្តសញ្ញាណរបស់ពួកគេ ឬកន្លែងដែលពួកគេត្រូវបានគេព្យាបាលនោះទេ។ សូមជម្រាបថា យ៉ាងហោចណាស់ មានមនុស្សចំនួន...
បរទេស៖កូរ៉ូណាវីរុស តាមសេចក្តីរាយការណ៍ កំពុងតែរីករាលដាលយ៉ាងលឿន ទៅកាន់តំបន់នានា ស្ថិតនៅជិតព្រំដែនកូរ៉េខាងជើង ហើយនេះជាសញ្ញាបង្ហាញថា ការផ្ទុះសាយភាយនៃវីរុស ដែលឆ្លងមនុស្សរាប់ពាន់នាក់នេះ ជាចុងក្រោយ អាចនឹងចូលទៅដល់ប្រទេសកូរ៉េខាងជើង។ ទីភ្នាក់ងារសារព័ត៌មាន Yanbian Daily មានមូលដ្ឋាន នៅក្នុងប្រទេសចិនភាគឦសាន បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់ពីការរកឃើញ អ្នកជំងឺឆ្លងវីរុសកូរ៉ូណា នៅក្នុងទីក្រុងយ៉ានបៀន ជាតំបន់មានជនជាតិកូរ៉េភាគច្រើន...
(ភ្នំពេញ) ថ្ងៃទី 31 ខែមករា ឆ្នាំ ២០២០៖ អ្នកណាខ្លះចូលចិត្តរាំ? ស្រឡាញ់ក្រុមរាំតំណាងផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជា OMG? មានអ្នកណាខ្លះចង់បានទូរស័ព្ទស្មាតហ្វូនជំនាន់ ចុងក្រោយស៊េរី Samsung Galaxy A51? ហើយអ្នកណាខ្លះមានក្តីសុបិនចង់ទៅចូលរួមទស្សនាការប្រគំតន្ត្រី K-POP ដោយផ្ទាល់? ឥឡូវនេះគឺត្រូវប៉ាន់តែម្តង…រកអុសប្រទះចង្ក្រាន្តហ្គាសហើយ…! ចាប់ពីថ្ងៃទីនេះ រហូតដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រុមហ៊ុនសាមសុង នឹងផ្តល់ជូនការប្រកួតក្បាច់រាំក្នុងកម្មវិធី SAMSUNG AWESOME CHALLENGE ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តទៅចូលរួមទស្សនាការប្រគំតន្រី្ត K-POP នៅបរទេសដោយផ្ទាល់ និងឱកាសឈ្នះរង្វាន់ទូរស័ព្ទស្មាតហ្វូនស៊េរី A ជំនាន់ចុងក្រោយ Samsung Galaxy A51 ដែលទើបតែចេញលក់ផ្លូវការពីពេលថ្មីៗនេះ និងរង្វាន់ជាច្រើនទៀត! ធ្វើម៉េចទៅបានចូលរួមប្រកួតនេះបានទៅហ្ន៎? កុំបារម្ភអី! លក្ខខណ្ឌចូលរួមលេងងាយៗ ដោយអ្នកចូលរួមលេងទាំងអស់គ្រាន់តែអនុវត្តតាមចំណុចដូចខាងក្រោម៖ 1. បេក្ខជនតម្រូវអោយមានគ្នាច្រើនបំផុត 6 នាក់ក្នុងមួយក្រុម ឬម្នាក់ឯងក៏បាន 2. បេក្ខជនតម្រូវអោយរាំបទ Dance Awesome ដូចឧទាហរណ៍ក្នុង Link https://bit.ly/2Ga95Soនេះ៖ (អាចបំបែកក្បាច់រាំបាន)។ ឬអាចទស្សនាវីដេអូរបៀបរាំបានតាម Link https://bit.ly/36iBccA 3. ថតវីដេអូការរាំ Dance Awesome រួចបង្ហោះលើ Facebook ឬផេក ផ្ទាល់ខ្លួនជា Public ដោយវាយពាក្យ៖#danceAwesomeKH#SamsungAwesomeChallenge (បញ្ជាក់៖ សមាជិកក្នុងក្រុមត្រូវមានវត្តមាននៅក្នុងវីដេអូនេះ) 4. បេក្ខជនតម្រូវអោយត្រៀមបទភ្លេច និងក្បាច់រាំតាមចង្វាក់ Kpop ណាមួយដើម្បីទុកប្រកួតក្នុងថ្ងៃផ្តាច់ព្រ័ត្រ 5. បេក្ខជនចំនួន 10ក្រុម នឹងត្រូវបានវាយតម្លៃ និងជ្រើសរើសដោយ អ្នកជំនាញ Kpop, អ្នកតំណាងក្រុមហ៊ុនសាមសុង និងក្រុមរាំOMG 6. ការប្រកាសនៃជម្រើសទាំង 10 ក្រុមនឹងធ្វើឡើងនៅថ្ងៃទី 13 ខែកុម្ភៈ 2020 តាម ហ្វេសប៊ុក ផេកផ្លូវការរបស់សាមសុង...
ភ្នំពេញ : នៅព្រឹកថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦ នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅច្រាស់គ្នា។ហេតុការណ៍នេះ បណ្ដាលឲ្យស្លាប់មនុស្ស ៤នាក់។ ដំណើររឿង៖ មុនកើតហេតុគេឃើញ ម៉ូតូម៉ាក ហុងសេ១២៥ ស៊េរី១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ...
ភ្នំពេញ ៖ រដ្ឋាភិបាលស៊ុយអែត បានប្ដេជ្ញានឹងបន្ត ផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ ជាច្រើននៅកម្ពុជា ។ នេះជាការអះអាងរបស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងជំនួបជាមួយលោក Bjorn HAggark ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្តភាព នៃប្រទេសស៊ុយអែតប្រចាំកម្ពុជា នៅថ្ងៃទី៣០...
បរទេស៖ មន្ត្រីអង្គការសុខភាពពិភពលោក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ បានប្រកាសថា ការផ្ទុះវីរុសកូរ៉ូណាថ្មីក្នុងឆ្នាំ២០១៩ គឺជាភាពអាសន្នលើសុខភាពសាធារណៈមួយ នៅក្នុងក្តីព្រួយបារម្ភរបស់អន្តរជាតិ នេះបើនេះ តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ អគ្គនាយកអង្គការ សុខភាពពិភពលោក លោក Tedros Adhanom បានមានប្រសាសន៍ថា “នៅក្នុងអំឡុងពេលពីរបីសប្ដាហ៍កន្លងទៅនេះ យើងបានឃើញការលេចឡើង...
បរទេស៖ ប្រទេសកូរ៉េខាងជើង និងប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នា បិទជាបណ្ដោះអាសន្ន នូវការិយាល័យអន្តរទំនាក់ទំនង នៅក្នុងទីក្រុង Kaesong ប្រទេសកូរ៉េខាងជើង ស្របពេលដែលទីក្រុងព្យុងយ៉ាង បង្កើនវិធានការប្រឆាំងការរីករាលដាល នៃកូរ៉ូណាវីរុស នៅក្នុងប្រទេសចិន ជាទីដែលមានមនុស្សចំនួន៧០នាក់ បានស្លាប់បាត់បង់ជីវិត។ ក្រសួងបង្រួបបង្រួម របស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ការិយាល័យនេះត្រូវបានបិទ ហើយបុគ្គលិកកូរ៉េខាងត្បូង ចំនួន៥៨នាក់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញបើកការដ្ឋាន សាងសង់ជួសជុលផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដើម្បីធ្វើឲ្យប្រសើរឡើងវិញ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខ។ នេះបើតាមការប្រកាស របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវជាតិលេខ២មានប្រវែងសរុប ៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ។ ចំណែក...
តូក្យូ៖ លោកសាស្រ្តាចារ្យ បានមើលពីគ្រោះថ្នាក់សុខភាព មុនព្រឹត្តិការណ៍កីឡាអូឡាំពិក បាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លង ដែលបានសម្លាប់មនុស្ស១៧០នាក់ នៅក្នុងប្រទេសចិន ប្រហែលជាមិនទាន់ត្រៀមរួចរាល់ទេ នៅមុនការចាប់ផ្តើមអូឡាំពិករដូវក្តៅតូក្យូ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក Koji Wada សាស្រ្តាចារ្យផ្នែកសុខភាពសាធារណៈ នៃសាកលវិទ្យាល័យអន្តរជាតិនៃសុខភាព និងសុខុមាលភាព នៅទីក្រុងតូក្យូ សហអ្នកនិពន្ធក្រដាសមួយនៅឆ្នាំ ២០១៨ ដែលពិនិត្យមើលហានិភ័យ...
តូក្យូ៖ ព្រះរាជអាជ្ញាទីក្រុងតូក្យូ បានចេញដីកាចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ចំពោះអតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn ដែលមិនបានបង់ប្រាក់ធានា ខណៈពេលរង់ចាំការជំនុំជម្រះ នៅប្រទេសជប៉ុនហើយ ដែលស្ថិតនៅក្នុងប្រទេសលីបង់នាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ជប៉ុនមិនមានសន្ធិសញ្ញា ធ្វើបត្យាប័នជាមួយលីបង់ទេ ដូច្នេះលោកទំនងជាមិនត្រូវបានចាប់ខ្លួនទេ ពីព្រោះប្រទេសលីបង់បានបង្ហាញថា ខ្លួននឹងមិនប្រគល់លោក Ghosn អតីតប្រធានក្រុមហ៊ុន...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចខាងក្រោម ៖ សូមអានសេចក្តី ជូនដំណឹង របស់អគ្គិសនីស្វាយរៀង...
ភ្នំពេញ៖ ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអះអាថា សម្ដេចមិនដែលធ្វើសេចក្ដីសម្រេចណា ដើម្បីតម្រូវចិត្តប្រទេសណាមួយទេ ហើយជាពិសេស ក៏មិនធ្វើអ្វីនាំឲ្យខូចផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជាដែរ ។ ការអះអាងរបស់សម្តេចតេជោនេះ ខណៈសហភាពអឺរ៉ុប នឹងសម្រេចចិត្តជាចុងក្រោយ ត្រូវដកហូត ឬរក្សាទុក EBA នៅកម្ពុជាបន្ដទៀតក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ...
ភ្នំពេញ៖ ដោយសម្លឹងឃើញពិភពលោកបច្ចុប្បន្ន មានការប្រែប្រួលនិងស្មុគស្មាញ ដែលកំពុងស្ថិតក្នុងដំណាក់កាល អន្តរកាល ឆ្ពោះទៅរកប្រព័ន្ធពហុប៉ូល ដ៏សាំញ៉ាំក្នុងនោះតួអង្គចាស់-ថ្មី រដ្ឋនិងមិនមែនរដ្ឋ កំពុងប្រកួតប្រជែងគ្នា យ៉ាងតានតឹង ដើម្បីគ្រប់គ្រងចាត់ចែង និងការតម្រង់ទិស របស់ពិភពលោក រវាងប្រទេសមហាអំណាចនោះ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញនិងលើកទឹកចិត្តឲ្យ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីការទូតខ្មែរ សិក្សាស្រាវជ្រាវពី...
បរទេស៖ គណៈកម្មការសុខភាពជាតិចិន (NHC) បានផ្តល់ទិន្នន័យថ្មីស្តីពីចំនួនមនុស្ស ដែលបានឆ្លងវីរុសផ្តាសាយប្រភេទថ្មី។ យោងតាម NHC គិតត្រឹមថ្ងៃទី ៣០ ខែមករាមានករណីឆ្លងវីរុសរលាកសួត កូរ៉ូណាវីរុស នៅតាមខេត្តចំនួន ៣១ ទូទាំងប្រទេសចិនមានមនុស្សចំនួន ១.៥២៧ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងស្លាប់ចំនួន ២១៣ នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១...
បរទេស៖ អាជ្ញាធរនៅក្នុងដែនដីរដ្ឋធានីអូស្រ្តាលី (ACT) បានប្រកាសពីភាពអាសន្ន ខណៈដែលភ្លើងឆេះព្រៃបានឆាបឆេះ យ៉ាងខ្លាំងនៅភាគខាងត្បូងនៃទីក្រុងកង់បេរ៉ា។ ក្រុមមន្រ្តីបាននិយាយថា វាជាការគំរាមកំហែងដ៏អាក្រក់បំផុត ចំពោះទឹកដីអូស្រ្តលីក្នុងរយៈពេល ជិតពីរទសវត្សរ៍មកនេះ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អគ្គិភ័យដ៏ធំនៅភាគខាងត្បូងនៃទឹកដីនេះ កំពុងឆេះលើផ្ទៃដីជាង ១៨.៥០០ ហិកតា។ អ្នកស្រុកនៅជាយក្រុង...
ភ្នំពេញ៖ ក្រុមហ៊ុនអាជីវកម្ម ស៊ីម៉ងត៍-សម្ភារៈសាងសង់ អេសស៊ីជី បានឱ្យប្រកាសឱ្យដឹងនៅថ្ងៃ សុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ ខ្លួន បានរកចំណូលរកដល់ទៅ១១៤លាន ក្នុងទីផ្សារស៊ីម៉ងត៍-សម្ភារៈសាងសង់ នៅប្រទេសកម្ពុជា។ តាមសេចក្តីប្រកាសព័ត៌មាន ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន ឱ្យដឹងថា នៅក្នុងទីផ្សារប្រទេសកម្ពុជា ចំណូលពីការលក់សម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៩ របស់...