តូក្យូ៖នៅថ្ងៃចន្ទទី២៧ ខែមករានេះ នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូអាបេ បានប្រកាសថា លោកកំពុងរៀបចំឱ្យមានការហោះហើរ សម្រាប់ពលរដ្ឋរបស់ខ្លួន ពីទីក្រុងវូហានដែលជាតំបន់ មានការផ្ទុះឡើងនៃជំងឺ ថ្មីកូរ៉ូណា និងកំពុងបានសម្លាប់ មនុស្សអស់៨០នាក់ មកហើយនោះ។ លោកអាបេបានប្រាប់ អ្នកយកព័ត៌មានថា ប្រជាជនជប៉ុនដែលមានបំណងចង់ជ ម្លៀសខ្លួនចេញពីទីក្រុងនេះ នឹងត្រូវហោះហើរ តាមជើងហោះហើរ ពិសេសហើយលោកបាននិយាយថាលោក កំពុងពិភាក្សា ជាមួយប្រទេសចិន...
តើអ្នកនឹងបានអាំងប៉ាវអ្វីពី មនុស្សជាទីស្រលាញ់នៅ ថ្ងៃចូលឆ្នាំចិននេះ? វាពិតជារឿងគួរឱ្យច្រណែនមែនទែន ដែលភរិយា របស់លោក ណាង សុភា បុគ្គលិកកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលកាដូគ្រឿងអលង្ការ មួយឈុតពីលោក ដែលជាអ្នកឈ្នះរង្វាន់ ទឹកប្រាក់៥០លានរៀលពី ស្រាបៀរ កម្ពុជា។ លោក សុភា អាយុ២០ឆ្នាំ និយាយថា៖ «ខ្ញុំរៀបការជាមួយភរិយាជិត១ឆ្នាំហើយ...
ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ប្រើប្រាស់ថង់ប្លាស្ទិច ១០លានថង់ ក្នុង១ថ្ងៃ ខណៈសំរាមនៅកម្ពុជា ជិត១ម៉ឺនតោន ក្នុង១ថ្ងៃ ហើយសំរាមកើនឡើងជារៀងរាល់ឆ្នាំ ដែលភាគីពាក់ព័ន្ធ កំពុងដោះស្រាយ។ យោងតាមរបាយការណ៍ របស់ពិភពលោក ប្លាស្ទិចប្រមាណជា៤០០លានតោន ត្រូវប្រើប្រាស់ក្នុង១ឆ្នាំៗ។ចំណែក...
បរទេស៖ ប្រទេសឥណ្ឌា នៅពេលថ្មីៗនេះ បានបាញ់តេស្តសាកល្បងជោគជ័យ មីស៊ីលផ្លោងសមត្ថភាពនុយក្លេអ៊ែ បាញ់ចេញពីនាវាមុជទឹក K-4 នៅក្បែរតំបន់ឆ្នេរ Visakhapatnam សម្រាប់ជាលើកទីពីរ ក្នុងរយៈពេល៥ថ្ងៃ នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីពង្រឹងអាវុធយុទ្ធសាស្ត្រ និងប្រព័ន្ធដឹកជញ្ជូនរបស់ខ្លួន។ មន្ត្រីឥណ្ឌា តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មីស៊ីលដែលអភិវឌ្ឍ ផលិតដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិនេះ មានរយៈចម្ងាយវាយប្រហារ៣.៥០០គីឡូម៉ែត្រ ហើយវានឹងអាចវាយប្រហារ...
លោក ភិន សុផល ដែលជាសហគ្រិនវ័យក្មេង និងជាម្ចាស់គម្រោងដីឡូតិ៏ ហ្គ្រែន លាភសំណាង និងជាអគ្គនាយកក្រុមហ៊ុន ហ្វាយ ប៊ីហ្រ្គេន ផាកឡែន បានពង្រីកវិសាលភាពរបស់ខ្លួន ទៅអភិវឌ្ឍដីធ្លី និងលំនៅឋាន ដែលមានតម្លៃសមរម្យ ស្ថិតនៅក្នុង ឃុំកំពង់អំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបានរៀវចំ ពិធីក្រុងពាលី កាលពីពេលថ្មីៗនេះកន្លងទៅ...
ភ្នំពេញ៖ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ប្រកាសថា នឹងទិញម៉ាស់ ១ម៉ឺនសន្លឹក ដើម្បីចែកឲ្យកម្មករ និង ពលរដ្ឋនៅថ្ងៃស្អែក គឺក្នុងគោលបំណង ចូលរួមទប់ស្កាត់ការឆ្លងជំងឺប្រភេទថ្មីCorona ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ មករានេះ លោកក៏ស្នើអ្នកលក់ម៉ាស់យោគយល់កុំលក់ថ្លៃ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកសារជាថ្មីថា មន្ត្រីរាជការ គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ ដូច្នេះមន្ត្រីរាជការ ត្រូវតែពង្រឹងនូវសមត្ថភាពរបស់ខ្លួន ទៅតាមជំនាញនីមួយៗ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុក នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ថា...
បរទេស៖ ក្រុមអ្នកវិភាគជម្លោះ និងអាវុធឈានមុខមួយ នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ទណ្ឌកម្មដែលទើបទទួលបានថ្មីៗនេះ បានបង្ហាញថា ប្រទេសចិន គឺជាប្រទេស ផលិតអាវុធដ៏ធំបំផុតលំដាប់ទីពីរ ក្នុងពិភពលោក គឺនៅពីក្រោយសហរដ្ឋអាមេរិក ប៉ុន្តែនាំមុខប្រទេសរុស្ស៊ី។ ការខ្វះភាពច្បាស់លាស់ មានន័យថា វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានដកប្រទេសចិន ចេញពីលំដាប់ថ្នាក់ ប្រទេសផលិតអាវុធពិភពលោកប្រចាំឆ្នាំ ប៉ុន្តែបាននិយាយថា មានព័ត៌មានស្តីពីហិរញ្ញវត្ថុដ៏មហិមា...
BBC៖ កីឡាករបាល់បោះល្បីរបស់អាមេរិក លោក Kobe Bryant និងកូនស្រីឈ្មោះ Gianna ស្ថិតក្នុងចំណោមមនុស្ស ៩ នាក់ដែលបានស្លាប់ នៅក្នុងឧប្បត្តិហេតុ ធ្លាក់ឧទ្ធម្ភាគចក្រមួយនៅទីក្រុង Calabasas រដ្ឋ California ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាកម្មវិធីសញ្ញាបត្រអន្តរជាតិ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ពីខែមករា ឆ្នាំ២០២០ នេះហើយ ។ សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ដោយកម្មវិធីសិក្សា និងសញ្ញាបត្រទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ២០០ដុល្លារ...
តៃប៉ិ៖ អាជ្ញាធរសុខាភិបាលរបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃសៅរ៍ថា បុរសម្នាក់ដែលឆ្លងវីរុសកូរ៉ូណា នឹងត្រូវពិន័យ ៣០០,០០០ ដុល្លារតៃវ៉ាន់ថ្មី (១០,០០០ ដុល្លារ) ពីបទលាក់បាំងជំងឺរបស់ខ្លួន បន្ទាប់ពីធ្វើដំណើរទៅកាន់ទីក្រុងវូហាន ដែលជាចំណុចកណ្តាល នៃការផ្ទុះជំងឺរលាកសួតថ្មីនៅចិន។ យោងតាមសារព័ត៌មាន Asia Review ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា បុរសនេះគឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្ស...
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកអន្តរជាតិប៉ោយប៉ែត បាន ដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរពាក់ ជំនាញពាក់ពន្ធ័ ចុះចែកម៉ាស់ដល់ប្រជាពលរដ្ឋខ្មែរ អាជីវករ សិស្ស ភ្ញៀវជាតិ អន្តរជាតិ ដែលឆ្លងដែនពីថៃ មកកម្ពុជា ១លានម៉ាស់ ដើម្បីការពារវីរុសមេរោគផ្លូវដង្ហើម រលាកសួតថ្មី។ យុទ្ធនាការនេះធ្វើឡើង កាលពីថ្ងៃ២៦ មករា...
ភ្នំពេញ៖ គណៈកម្មាធិការ ជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ នាភោជនីយដ្ឋានទន្លេបាសាក់២ បានបើកកិច្ចប្រជុំ ពិភាក្សា ស្តីពី ការពង្រឹងកិច្ចសហការ រវាងគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងអង្គការអភិវឌ្ឍន៍ វិស័យឯកជន ជាដៃគូក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងពិធីប្រគល់ លិខិតថ្លែងអំណរគុណ...
ភ្នំពេញ ៖ ក្រោយពីជំងឺរលាកសួត ចម្លងដោយវីរុសកូរ៉ូណា ប្រភេទថ្មី (2019-nCoV) បានរីករាលក្នុងប្រទេសមួយចំនួនមក លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានថ្លែងថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់មាន ជំងឺរលាកសួត ប្រភេទថ្មីនេះឡើយ ខណៈកម្ពុជា មានវិធានទប់ស្កាត់គ្រប់ពេលវេលា។ បច្ចុប្បន្ននេះ ជំងឺរលាកសួត ចម្លងដោយវីរុសកូរ៉ូណា...
ភ្នំពេញ៖ គិតរហូតមកដល់បច្ចុប្បន្ននេះ កម្ពុជា-ចិន បានសម្របសម្រួលការស៊ើបអង្កេត និងបង្រ្កាបករណី ឧក្រិដ្ឋកម្មឆ្លងដែនប្រភេទផ្សេងៗ ជាង៥០ ចាប់មុខសញ្ញាជាង ៦៤០នាក់កម្ពុជា ក្នុងនោះបានបញ្ជូនត្រឡប់ ទៅចិនវិញជាង ៤២០នាក់ ។ ដោយមានការយកចិត្តទុកដាក់ ផ្ទាល់ពីថ្នាក់ដឹកនាំកម្ពុជានិងចិន និងការយកចិត្តទុកដាក់ និងការណែនាំដោយផ្ទាល់ពី ថ្នាក់ជាន់ខ្ពស់នៃភ្នាក់ងារ អនុវត្តច្បាប់រវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានគោរពគ្នា អធិបតេយ្យភាពតុលាការ និងច្បាប់...
ភ្នំពេញ៖ អគ្គមេបញ្ជាការរង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចែកអំណោយជូនគ្រួសារ ជួបការលំបាក ជនពិការ និងសិស្សានុសិស្ស ស្ថិតក្នុងវិទ្យាល័យសំរោងពន្លៃ ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ, ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ។ លោក ចាតទុក សុខសន្តិភាព...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់កងកម្លាំងទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ស្របពេលដែលជំងឺប្រភេទថ្មី កូរ៉ូណា កំពុងតែរីករាលដាល នៅតាមប្រទេសជាច្រើន លើសកលលោក ។ លោកថា ប៉ុន្តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះតាម របាយការណ៍ក្រសួងសុខាភិបាល មិនមានជំងឺនេះនៅកម្ពុជា នៅឡើយទេ ។ នេះជាការលើកឡើង...
បរទេស៖ យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា គ្រាប់រ៉ុក្កែត ៣ គ្រាប់ ត្រូវបានគេបាញ់សំដៅស្ថានទូតអាមេរិក ក្នុងតំបន់បៃតងនៃទីក្រុងបាកដាដ នៅថ្ងៃអាទិត្យនេះ ដោយមីស៊ីលមួយគ្រាប់ក្នុងចំណោម ៣គ្រាប់ បានវាយប្រហារចំភោជនីយដ្ឋានក្នុងស្ថានទូត។ ការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថា បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ផងដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមលើកឡើង...
ថ្មីៗនេះក្រុមហ៊ុនស៊ីងម៉ឹង បានកំពុងសហការជាមួយ ក្រុមហ៊ុនទូរគមនាគមន៍ ដ៏ធំៗក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ជូនការមើលទូរទស្សន៍ លើទូរស័ព្ទដៃរបស់លោកអ្នក ជាមួយកម្មវិធីទូរទស្សន៍ Splus App ដែលដំនើរការនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ។ ឥឡូវនេះក្រុមហ៊ុនបានធ្វើការសហការ ជាមួយក្រុមហ៊ុន Cellcard បន្ថែមទៀត ដើម្បីពង្រីកសេវាកម្មមើលទូរទស្សន៍ តាមទូរស័ព្ទដៃរបស់ខ្លួន ឲ្យកាន់តែទូលំទូលាយដល់ដៃ អតិថិជនដែលប្រើប្រាស់សេវាកម្មទូរស័ព្ទចល័ត...
ភ្នំពេញ ៖ យោងតាមរបាយការណ៍ ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស រយៈពេល២ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណី ជនជាតិចិន-វៀតណាម នៅថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ស្លាប់និងរងរបួស៥៧នាក់ ក្នុងនោះកើតឡើង៣៥លើក។ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ បានបង្កឲ្យមានមនុស្សរបួសធ្ងន់- ស្រាល ២២នាក់(ស្រី១២នាក់) និងមានមនុស្សស្លាប់១៤នាក់...
ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពនៃស្ថានភាព គុណភាពខ្យល់នៅកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ខ្យល់នៅក្នុងប្រទេសកម្ពុជា មានលក្ខណៈល្អប្រសើរ ។ លោក នេត្រ...
កាប៊ុល៖ នៅថ្ងៃទី២៦ ខែមករា កងកម្លាំងអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារតាមរយៈជើងគោកនិង តាមអាកាស ប្រឆាំងនឹងពួកតាលីបង់ប្រើប្រាស់រយៈពេល ២៤ ម៉ោងចុងក្រោយហើយជាលទ្ធផល យុទ្ធជនប្រយុទ្ធរបស់តាលីបង់សរុប ៥១នាក់បានបាត់បង់ជីវិត។ ប្រតិបត្តិការលើកនេះ ត្រូវបានគេមើលឃើញ នឹងក្លាយទៅជាសញ្ញានៃ ភាពជាប់គាំងជាថ្មីនៅក្នុងកិច្ចចរចាសន្តិភាព។ ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានប្រកាសនាព្រឹកថ្ងៃអាទិត្យផងដែរថាកងកម្លាំង រដ្ឋាភិបាលបានធ្វើការ វាយលុកតាមផ្លូវគោក ចំនួន ១៣កន្លែង និងការវាយប្រហារតាមអាកាសចំនួន...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំ “សន្និបាតប្រចាំឆ្នាំ២០២០” របស់ខ្លួន ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដើម្បីពិនិត្យឡើងវិញពីសកម្មភាព និងការប្រឈមនានានៅក្នុងឆ្នាំ២០១៩ ព្រមទាំងកំណត់ទិសដៅការទូត និងការងារសម្រាប់ឆ្នាំ២០២០ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៧ មករានេះបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា...
BBC៖ ចំនួនមនុស្សដែលបានស្លាប់ នៅក្នុងប្រទេសចិនដោយសារវីរុស កូរ៉ូណាវីរុស បានកើនឡើងដល់ ៨០ នាក់ និងមានមានមនុស្សជិត ៣.០០០នាក់ ត្រូវបានបញ្ជាក់ថាមានជំងឺ ឬឆ្លងមេរោគនេះ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីរបស់ជាតិចិន ត្រូវបានពន្យារពេលបីថ្ងៃ គឺទៅដល់ដល់ថ្ងៃអាទិត្យ ក្នុងគោលបំណងរារាំងការផ្ទុះឡើង នៃជំងឺរលាកសួតថ្មីនេះ។...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ បានរៀបចំសន្និសីទ សារព័ត៌មាន ស្តីពី «វឌ្ឍនភាពក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពនៃស្ថានភាព គុណភាពខ្យល់នៅកម្ពុជា» នៅសាលប្រជុំ នៃទីស្តីការគណៈរដ្ឋមន្ត្រី។ សន្និសីទនេះ មានទិសដៅ និងគោលបំណង បង្ហាញសាធារណជនឲ្យបានដឹង និងយល់ច្បាស់អំពីសកម្មភាព និងសមិទ្ធផលរបស់ក្រសួងបរិស្ថាន។ ជាមួយគ្នានេះផងដែរ សន្និសីទសារព័ត៌មាន ក៏មានបំណងបញ្ជាក់ជូនសាធារណជន...
បរទេស៖ ប្រភពពីអ៊ីរ៉ាក់បាននិយាយថា គ្រាប់រ៉ុក្កែតចំនួន ៥ គ្រាប់ បានធ្លាក់នៅតំបន់បៃតង ក្នុងទីក្រុងបាកដាដ ប្រទេស អ៊ីរ៉ាក់ កាលពីព្រឹកថ្ងៃ កន្លែងដែលមានស្ថានទូតអាមេរិក និងអគាររដ្ឋាភិបាលអ៊ីរ៉ាក់ ជាច្រើនស្ថិតនៅ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Sputnik កាលពីថ្ងៃទី២៦មករា។ សារព័ត៌មាន Al Arabiya ត្រូវបានAFP ដកស្រង់ការផ្សាយកាលពីថ្ងៃអាទិត្យថា...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ ដល់អ្នកដែលលក់ម៉ាស់ (mask) ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី (2019-nCoV) ដោយកុំតម្លើងថ្លៃ ម៉ាស់ ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋ មានតម្រូវការប្រើម៉ាស់ អាចទិញប្រើបានផង ដើម្បីជាកិច្ចចូលរួម ការពារសុខភាពផ្ទាល់ខ្លួន លើការចម្លងជំងឺនេះ និងជាបុណ្យកុសលសម្រាប់ លោកអ្នកជាអ្នកលក់ម៉ាស់នេះផងដែរ ។ យោងតាមបណ្ដាញសង្គម ហ្វេសប៊ុករបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៧...
ចាប់ផ្តើមដំណើរការសាងសង់ និងដាក់លក់ នូវគម្រោងទី១ បុរីអូរ៉ូរ៉ា ស៊ីធី ក្រាំងធ្នង់ អ្វីដែលក្រុមហ៊ុន ផ្តោតសំខាន់បំផុត និងធានាចំពោះអតិថិជនរបស់ខ្លួននោះ គឺគុណភាព ដែលឆ្លុះបញ្ចាំងពី គុណធម៌ មិនកេងបន្លំ និងចង់ចំណេញ ដោយមិនខ្វល់ពីសុវត្ថិភាព របស់អតិថិជននោះទេ នេះជាការលើកឡើងរបស់លោក គឹម សួរ អ្នកតំណាងក្រុមហ៊ុនសាងសង់ បុរី អូរ៉ូរ៉ា...
ប៉េកាំង ៖ មនុស្សជាង ៥ លាននាក់ បានចាកចេញពីទីក្រុងវូហាន ចាប់តាំងពីការចាប់ផ្តើម នៃការផ្ទុះឡើង នៃវីរុសឆ្លងធ្ងន់ធ្ងរ ឬកូរ៉ូណាវីរុស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Zhou Xianwang បាននិយាយនៅឯសន្និសីទខ្លីមួយថា «ក្រោមឥទិ្ធពលនៃឆ្នាំថ្មី និងស្ថានភាពរាតត្បាត មនុស្សច្រើនជាង...
បរទេស៖ នៅក្នុងខែធ្នូ ការផ្ទុះឡើង នៃ ជំងឺរលាកសួត ដែលមិនត្រូវបាន គេស្គាល់ ពីមុនដែលក្រោយមកត្រូវបានគេកំណត់ថា បណ្តាលមកពីវីរុសថ្មី គឺកូរ៉ូណាវីរុសនេះត្រូវបាន ចុះបញ្ជីនៅទីក្រុង វូហា ខេត្ត ហ៊ូប៉ី ប្រទេសចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០...