ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា អាស៊ានត្រូវគិតគូរជា យុទ្ធសាស្ដ្រ ក្នុងការស្តារ និងជំរុញការងើបឡើងវិញ នូវកំណើនសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកវីដ-១៩ ត្រូវបានបញ្ចប់ ហើយកម្ពុជាយល់ថា អាស៊ានត្រូវពន្លឿន ការអនុវត្តផែនការ និងយន្ដការ នានាដែលមានស្រាប់ ឲ្យបានលឿន ក៏ដូចជា...
BBC ៖ ប្រធានាធិបតីដូណាល់ត្រាំ បានអះអាងនូវ សិទ្ធិអំណាច “ពេញលេញ” ដើម្បីដកបម្រាមបិទប្រទេស ដោយលោកគ្រោង នឹងបើកប្រទេសឡើងវិញ ដើម្បីឱ្យពលរដ្ឋ អាចដំណើរការជីវភាពជាធម្មតា ប៉ុន្តែគម្រោងនេះផ្ទុយពីសិទ្ធិ របស់អភិបាលរដ្ឋ និងអ្នកសិក្សា រដ្ឋធម្មនុញ្ញផ្សេងទៀត និងក្នុងពេល ដែលសហរដ្ឋអាមេរិក មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន ២៣.៥២៩ នាក់...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមម៉ោង ៨៖៣០នាទី ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ មានរោងចក្រនៅទូទាំងប្រទេស បានបន្តបើកដំណើរការធម្មតាក្នុងនោះ កម្មកររោងចក្រជាង ៩៥% មកធ្វើការធម្មតា។ លោក ហេង សួរ...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាបានបន្តព្យាបាល អ្នកជំងឺកូវីដ១៩ ឲ្យបានជាសះស្បើយបានចំនួន១៤នាក់បន្ថែមទៀតធ្វើឲ្យចំនួន អ្នកជាសះស្បើយសរុបកើនឡើងរហូតដល់ ៩១នាក់ ខណៈមិនមានករណីឆ្លងថ្មី បន្ថែមទៀតនោះទេ។ យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០បានឲ្យដឹងថា អ្នកព្យាបាលជាសះស្បើយទាំងនោះរួមមាន៖ បុរសជនជាតិបារាំង៣នាក់ អាយុ៦១ឆ្នាំនិងអាយុ៥៨ឆ្នាំ ស្រ្តីជនជាតិបារាំង៧នាក់ អាយុ៥៩ឆ្នាំ អាយុ៦៦ឆ្នាំ...
បរទេស៖ មន្ត្រីក្នុងប្រទេសឥណ្ឌា និងប៉ាគីស្ថាន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន កំពុងតែគ្រោងបើកឲ្យដំណើរការជាអន្លើឡើងវិញ នូវផ្នែកខ្លះនៃសេដ្ឋកិច្ច ដើម្បីជាថ្លៃចំណាយនៃបម្រាមមិនឲ្យធ្វើដំណើរ ទប់ស្កាត់ការរាតត្បាតនៃវីរុសកូរ៉ូណា នៅទូទាំងតំបន់។ មន្ត្រីឥណ្ឌាបាននិយាយថា ចំនួនករណីមេរោគកូរ៉ូណានៅក្នុងប្រទេស បានកើនឡើងដល់៩.១៥២ករណីនៅថ្ងៃចន្ទនេះ រួមទាំងមានករណីស្លាប់ចំនួន៣០៨ករណី ដែលជាការកើនឡើងយ៉ាងលឿនពីចំនួនតិចជាង១.០០០ករណី កាលពីពីរសប្ដាហ៍កន្លងទៅ ប៉ុន្តែប្រទេសមានប្រជាជន១.៣ពាន់លាននេះ កំពុងតែស្ថិតនៅក្រោមការដាក់បម្រាមមិនឲ្យធ្វើដំណើររយៈពេល២១ថ្ងៃ។ យោងតាមសេចក្តីជូន ដំណើររបស់រដ្ឋាភិបាលមួយ បានឲ្យដឹងថា...
បរទេស៖ អង្គការ OPEC និងសម្ពន្ធមិត្តដឹកនាំ ដោយប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យថ្មីៗនេះ បានព្រមព្រៀងគ្នាលើការកាត់បន្ថយទិន្នផលប្រេង ដើម្បីគាំទ្រដល់តម្លៃប្រេង ស្របពេលមានការរាតត្បាតដោយវីរុសកូរ៉ូណា នៅក្នុងសេចក្តីលម្អិតមិនធ្លាប់មានពីមុនជាមួយប្រទេស នាំចេញប្រេងនានា ដែលរួមបញ្ចូលទាំងសហរដ្ឋអាមេរិកផង អាចនឹងទប់ស្កាត់ការផ្គត់ផ្គង់ ប្រេងពិភពលោក ចំនួន២០ភាគរយ។ វិធានការទប់ស្កាត់ការ ឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា នាពេលថ្មីៗនេះ បានធ្វើឲ្យប៉ះពាល់ដល់តម្រូវការប្រេង និងធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះ បង្កការរាំងស្ទះដល់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះ កម្ពុជា គ្មានអ្នកស្លាប់ដោយសារ ជំងឺគ្រុនចាញ់ទេ ប៉ុន្ដែភាគីពាក់ព័ន្ធមិនត្រូវភ្លេចខ្លួន ពីព្រោះជំងឺនេះនៅតែជាបន្ទុកដ៏ធ្ងន់មួយរបស់កម្ពុជា បើមិនទាន់លុបបំបាត់មេរោគគ្រុនចាញ់ ឲ្យអស់ពីក្នុងខ្លួន មូសដែកគោញីនៅបន្ដមានវត្តមាន ពីសហគមន៍មួយ ទៅសហគមន៍មួយ ដដែល។ បើតាមរបាយការណ៍របស់កម្មវិធី ជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់កម្ពុជា បានបង្ហាញថា កម្ពុជាលែងមានករណីស្លាប់ដោយសារ...
ភ្នំពេញ៖ អ្នកបើកបររឺម៉ក ឬកង់បី ចំនួន៥ពាន់នាក់ ដែលបានភ្ជាប់ជាមួយ នឹងកម្មវិធីហៅយានជំនិះផ្សេងៗ កាលពីពេលថ្មីៗនេះ បានទទួលកញ្ចប់អំណោយ ជាសម្ភារៈថែរក្សាអនាម័យ ក្នុងរាជធានីភ្នំពេញ ដើម្បីជួយឲ្យពួកគាត់ អាចចូលរួមបានកាន់តែប្រសើរ ក្នុងតួនាទីដ៏សំខាន់ របស់ពួកគាត់ ក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណា ឬកូវីដ-១៩។ ព្រឹត្តិការណ៍ផ្តល់អំណោយ ក្រោមទស្សនទាន «ប្រទេសតែ១ សហគមន៍តែ១» មួយនេះ...
ភ្នំពេញ៖ បញ្ជីរាយនាមលោកនាយប៉ុស្តិ – នាយរងប៉ុស្តិ-នាយផ្នែក-នាយរងផ្នែក និងមន្រ្តីមានចំនួន ១០៣នាក់ សរុបថិកា ចូលរួមមាន 68,960,000រៀល( ហុកសិបប្រាំបីលាន ប្រាំបួនសែនប្រាំមួយម៉ឺនរៀលគត់) ជូនដល់គណៈកម្មការជាតិ ប្រយុទ្ឋប្រឆាំង នឹងនិងជំងឺកូវីដ១៩( COVID-19)។ ដោយមានការជំរុញកំលាំងចិត្ត នឹងទឹកចិត្តនិងការចង្អុលបង្ហាញ អោយមានការចូលរួម បរិច្ចាគប្រាក់បៀវត្សរ៍ ឧបត្ថម្ភស្មគ្រចិត្តរបស់ លោក ឧត្តមសេនីយ៍ត្រី...
បរទេស៖ ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ច បាននិយាយកាលពីថ្ងៃច័ន្ទថា ការបាត់បង់ការងាររបស់ប្រទេសថៃ អាចឈានដល់ ១០ លាន កន្លែង ប្រសិនបើការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅតែអូសបន្លាយ មានរយៈពេលពីរបីខែទៀត។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃ កំពុងរងការវាយប្រហារយ៉ាងខ្លាំង ដោយសារការផ្ទុះឡើងនៃវីរុស ហើយកំពុងឈាន...
ភ្នំពេញ ៖ ព្រឹទ្ធសភា បានឲ្យដឹងថា គណៈកម្មាធិការអចិន្ដ្រៃយ៍ ព្រឹទ្ធសភាព នៅថ្ងៃទី១៦ មេសា ខាងមុខនេះ វេលាម៉ោង៨ព្រឹក នឹងបើកកិច្ចប្រជុំ ដោយ មានរបៀបវារៈ ចំនួន២ នាថ្ងៃទី១៦ មេសា។ យោងតាមសេចក្ដីជូនដំណឹង របស់ព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ...
បរទេស៖ ពួកតាលីបង់ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួននឹងដោះលែង ក្រុមអ្នកទោស២០អ្នកដំបូង ក្នុងគោលបំណងចាប់ផ្តើម កិច្ចពិភាក្សាសន្តិភាព អាហ្វហ្គានីស្ថាន រវាងពួកសកម្មប្រយុទ្ធ និងរដ្ឋាភិបាកក្នុងទីក្រុងកាប៊ុល។ មន្ត្រីនាំពាក្យពួកតាលីបង់ លោក Suhail Shaheen បានបង្ហោះសារលើបណ្ដាញសង្គមធ្វីតធ័រ នៅថ្ងៃអាទិត្យនេះថា នៅថ្ងៃនេះ អ្នកទោស២០នាក់ របស់រដ្ឋបាលទីក្រុងកាប៊ុល នឹងត្រូវដោះលែង ហើយពួកគេ...
បរទេស៖ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃច័ន្ទថា ព្រះមហាក្សត្រ ព្រះអង្គបានផ្តល់ការគាំទ្រខាងសីលធម៌ដល់មនុស្សគ្រប់គ្នាដែល ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារវីរុសកូរ៉ូណាពីការរីករាលដាល បន្ថែមទៀតនៅក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ ប្រាយុទ្ធ បានមានប្រសាសន៍ថា ព្រះមហាក្សត្របានកោតសរសើរ ដល់រដ្ឋាភិបាល...
ឌូបៃ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ថា សហភាពអារ៉ាប់ ឬហៅថា អារ៉ាប់រួម (UAE) បានប្រកាសកាលពីថ្ងៃអាទិត្យថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៨៧នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺនេះ សរុបមានរហូតដល់៤.១២៣នាក់ ។ ក្រសួងបង្ការរោគ និងសុខភាព UAE (MoHAP) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានករណីឆ្លងជំងឺថ្មី ក្នុងនោះរាប់បញ្ចូលទាំងប្រជាជាតិជាច្រើននាក់...
ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិ ខ្មែរ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានបួងសួងឲ្យពិភពលោកទាំងមូល យកឈ្នះ មេរោគ កូរូណា ឬហៅថា ជំងឺកូវីដ-១៩ បានឆាប់ៗ និងវិលទៅរកសភា ពដេីម សប្បាយដូចមុន។ តាមរយៈ វិដេអូ...
ភ្នំពេញ : នៅព្រឹកថ្ងៃអង្គារ៧រាច ខែចេត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមេដឹកនាំអាស៊ានដទៃទៀត បាននិងកំពុងបើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។ ក្រៅពីការជួបប្រជុំកំពូលពិសេសរវាងមេដឹកនាំអាស៊ានហើយនោះ មេដឹកនាំអាស៊ានទាំង១០ ក៏នឹងអញ្ជើញប្រជុំកំពូលពិសេសជាមួយ...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ថា យោងតាមសកលវិទ្យាល័យវ៉ាស៊ីនតោន ដែលបានសិក្សា ហើយបោះពុម្ពផ្សាយកាលពីថ្ងៃសៅរ៍ថា មានការរកឃើញនូវទិន្នន័យមួយ ដែលបានព្យាករណ៍ទុកជាមុន អំពីការឆ្លងរាលដាលជាសកល នៃវីរុសកូរ៉ូណា ដោយបានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងរងគ្រោះធ្ងន់ធ្ងរបន្ថែមទៀត ដោយអាចមាន អ្នកឆ្លងជំងឺកាន់ច្រើនឡើងៗ នៅក្នុងអំឡុងពេលចុងខែមេសា ពោលគឺ រង្វង់ថ្ងៃទី២០ ខែមេសា តែម្តង...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ទោះបីពិភពលោកទាំងមូល កំពុងស្ថិតក្រោមការ គំរាមកំហែង ពីការឆ្លងរាតត្បាតនៃជំងឺ កូវីដ-១៩ ក៏ដោយ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាបញ្ហាអាទិភាព ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈដឹកជញ្ជូន។ ក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពី...
សមត្ថកិច្ចជំនាញនៃការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ករណីលួចមានស្ថានទម្ងន់ទោស (លួចកាច់ ក ម៉ូតូ)។ ជនសង្ស័យ ឈ្មោះ ផាន់ វណ្ណនិត ភេទប្រុស អាយុ ២៧ឆ្នាំ បានធ្វើសកម្មភាពលួចកាច់ ក...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន២៥នាក់ ធៀបនឹងអំឡុងពេល២៤ម៉ោងកន្លងមកនេះ គិតត្រឹមពាក់កណ្តាលអធ្រាតឆ្លងចូលមកថ្ងៃចន្ទនេះ ដែលនាំឲ្យចំនួននៃអ្នកឆ្លងជំងឺកើនឡើងដល់១០.៥៣៧នាក់ ។ តួលេខនៃអ្នកឆ្លងជំងឺ មានករណីឆ្លងជំងឺជាប្រចាំថ្ងៃប្រមាណ៣០នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដែលមានចំនួន៣៩នាក់ គិតពីថ្ងៃព្រហស្បតិ៍ ហើយ២៧នាក់គិតក្នុងថ្ងៃសុក្រ ចំនួន៣០នាក់ គិតក្នុងថ្ងៃសៅរ៍ និងចំនួន៣២នាក់ គិតក្នុងថ្ងៃអាទិត្យ...
អាដឌី អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលបង្ការរោគ និងត្រួតពិនិត្យជំងឺប្រចាំតំបន់អាហ្វ្រិក (Africa CDC) បានប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួននៃអ្នកស្លាប់នៅតែបន្តមាន ដោយនៅទ្វីបអាហ្រ្វិកបានកើនឡើងដល់៧៤៤នាក់ និងមានអ្នកឆ្លងជំងឺកូវីដ១៩ដល់ទៅ១៣.៦៨៦នាក់ ។ CDC ប្រចាំនៅតំបន់អាហ្វ្រិក ជាទីភ្នាក់ងារពិសេសមួយនៃសហភាពអាហ្វ្រិកដែលមានសមាជិកចំនួន៥៥ប្រទេស បានរាយការណ៍ឲ្យដឹងនៅក្នុងសេចក្តីប្រកាសចុងក្រោយរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា មានប្រទេសចំនួន៥២ហើយនៃប្រទេសទាំងអស់នៅទ្វីបអាហ្វ្រិកដែលត្រូវបានបញ្ជាក់ថា មានឆ្លងជំងឺកូវីដ១៩ ។...