បរទេស៖ កាលពីថ្ងៃពុធរដ្ឋាភិបាលហុងកុង បានប្រកាសថា ខ្លួននឹងផ្តល់ឱ្យអ្នករស់នៅជា អចិន្ត្រៃយ៍របស់ខ្លួននូវប្រាក់ចំនួន ១.២៨០ ដុល្លារក្នុងម្នាក់ៗ ដើម្បីជាវិធានការណ៍ជួយសង្គ្រោះ ហិរញ្ញវត្ថុចំពេលដែលការផ្ទុះឡើង នៃជំងឺរលាកផ្លូវដង្ហើម COVID-19 ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Sputnik កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ នៅក្នុងការចេញផ្សាយរបស់សារព័ត៌មាន Asia Times គឺនៅក្នុងសុន្ទរកថាមួយដែលប្រកាស...
ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានរៀបចំទទួលស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវការ របស់រាជរដ្ឋាភិបាល មកកាន់ទីតាំងដំឡើងគ្រឿង បច្ចេកវិទ្យា 5G ដើម្បីបង្ហាញជូន នូវអ៊ីនធឺណិតល្បឿនលឿនអស្ចារ្យបំផុត សម្រាប់ដាក់បម្រើជូន អតិថិជននាពេលឆាប់ៗខាងមុខនេះ នៅក្នុងរាជធានីភ្នំពេញ។ ដំណើរទស្សនកិច្ចផ្លូវការនេះ ត្រូវបានដឹកនាំដោយ អគ្គនាយកក្រុមហ៊ុនសែលកាត អ្នកឧកញ៉ា គិតម៉េង និងអមដំណើរដោយភ្ញៀវកិត្តិយស...
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង ៣ព្រះអង្គ ដែលព្រះមហាក្សត្រ ទើបត្រាស់បង្គាប់តែងតាំងថ្មី។ ពិធីស្រោចស្រពព្រះសុគន្ធវារី នឹងត្រូវប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណ...
កីឡាករ Kevin De Bruyne របស់ Manchester City ដែលជាកីឡាករតំណាង ស្រាបៀរ កម្ពុជា ត្រូវបានជ្រើសរើសជាកីឡាករលេងល្អបំផុតប្រចាំការប្រកួត (Man of the Match) លើទីលាន Berabeu កាលពីរំលងអាធ្រាត្រថ្ងៃទី ២៧ កុម្ភៈ។ ក្នុងការប៉ះគ្នារវាង Man City និង Real Madrid កីឡាករ Kevin De Bruyne បានស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៨៣ យកឈ្នះក្រុមអេស្ប៉ាញមួយនេះ បន្ទាប់ពីមិត្តរួមក្រុមរបស់ខ្លួនតាមបានស្មើ១ទល់នឹង១នៅនាទីទី៧៨។ ក្រៅពីជួយស្វែងរកគ្រាប់បាល់ជ័យជម្នះ Kevin De Bruyne ជួយចែកបាល់ និងដឹកនាំការលេងរបស់ក្រុមក្នុងការប្រកួតនោះបានយ៉ាងល្អ។ Man City កំពុងមានគ្រាប់បាល់នាំមុខ Real Madrid។ ជំនួបបន្ទាប់រវាងក្រុម Man City និង Real...
ក្រុម Manchester City យកឈ្នះក្រុមយក្ស Real Madrid ១-២ កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី២៧ ខែកុម្ភៈ ក្នុងការប្រកួតលើទីលានប្រកួតកីឡដ្ឋាន Berabeu ហើយគ្រាប់បាល់១គ្រាប់នៅនាទីទី៧៨ ទម្លាយសំណាញ់ទីដោយទូតសុឆន្ទៈភេសជ្ជៈប៉ូវកម្លាំងវើក WURKZ គឺកីឡាករ Gabriel Jesus។ ការជួបគ្នាលើកចុងក្រោយនេះ ក្រុម Man City បានរកគ្រាប់បាល់ពីរគ្រាប់យកឈ្នះ ២ទល់នឹង១ ដោយកីឡាករ Gabriel Jesus និងកីឡាករ Kevin De Bruyne នៅនាទីទី៨៣។ លទ្ធផលនេះបានធ្វើឱ្យក្រុម Man City ដែលជាក្រុមភ្ញៀវមានគ្រាប់បាល់នាំមុខ។ Man City និង Real Madrid នឹងជម្រះបញ្ជី ក្នុងជើងទីពីរ នៅឯកីឡដ្ឋាន Etihad ថ្ងៃអង្គារ ទី១៧ ខែមីនាខាងមុខ។ ក្រុមទាំងពីរជាក្រុមខ្លាំងដូចគ្នាដូច្នេះហើយគ្រាប់បាល់នីមួយៗដែលរកបានគឺដោយលំបាកណាស់ ប៉ុន្តែក៏ទាក់ទាញអ្នកស្នេហាកីឡាបាល់ទាត់នៅស្ទើរទូទាំងពិភពលោកធ្វើការតាមដានដោយយកចិត្តទុកដាក់បំផុតផងដែរ៕
បរទេស៖ ប៉ូលីសបានជួបជុំគ្នានៅផ្សារទំនើប Central Plaza Rattanathibet ក្នុងទីក្រុង Nonthaburi នៅថ្ងៃព្រហស្បតិ៍បន្ទាប់ពីការផ្ទុះអាវុធ ត្រូវបានគេលឺនៅខាងក្នុងផ្សារទំនើបមួយនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា សំឡេងផ្ទុះអាវុធត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅម៉ោងប្រមាណ ៤ និង ២០ នាទីរសៀល...
បរទេស៖ លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ នៅថ្ងៃព្រហស្បតិ៍បានស្នើសុំឱ្យសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យទូទាំងប្រទេសបិទទ្វារ ចាប់ពីថ្ងៃច័ន្ទរហូតដល់ចុងបញ្ចប់នៃវិស្សមកាល និទាឃរដូវរបស់ពួកគេ ដែលជាទូទៅនឹងបញ្ចប់នៅដើមខែមេសា។ យោងតាមសារព័ត៌មាន The Japane Times ចេញផ្សាយនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា លោកអាបេ បានប្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសំខាន់ៗក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីស្តីពីវិបត្ដិនៃការឆ្លងវីរុស Covid-19ថា “ការខិតខំប្រឹងប្រែងត្រូវបានធ្វើឡើង...
បរទេស៖ ប្រទេសជាច្រើនបានពន្យារពេល ការប្រមូលផ្តុំដ៏ធំរួមមានការបោះឆ្នោត ព្រឹត្តិការណ៍កីឡា ពិធីបុណ្យផ្សេងៗជាដើម ដើម្បីបញ្ឈប់ការរីករាលដាល នៃវីរុសដ៏សាហាវ គឺ កូវីដ-១៩។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះទីក្រុងរីយ៉ាដបានប្រកាសថា អ្នកធម្មយាត្រាសាសនានឹងត្រូវហាមឃាត់ជាបណ្តោះអាសន្ន ព្រោះព្រះរាជាណាចក្រនេះ អនុវត្តតាម“ ការអនុម័តពីស្តង់ដារអន្តរជាតិ” ដោយផ្អាកការចូលប្រទេសនេះក្នុងគោលបំណង Umrah...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន ហាក់បង្ហាញការសប្បាយ ចិត្តចំពោះធនាគារ អភិវឌ្ឍន៍ជនបទ (ADB) ដែលបានផ្តល់ជំនួយ ជាហិរញ្ញប្បទានចំនួន ៣៤៨៥លានដុល្លារ គិតមកដល់ឆ្នាំ២០២០។ លោក សុខ ឥសាន បានលើកឡើងនៅថ្ងៃទី២៧ កុម្ភៈថា “គិតដល់ខែមករាឆ្នាំ២០២០ ADB បានផ្តល់ហិរញ្ញប្បទាន...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យ ប្រធានគណៈបញ្ជាការ ឯកភាព រដ្ឋបាលរាជធានី-ខេត្ត ត្រូវបង្កើនការគ្រប់គ្រង សភាពការណ៍ នៅតាមមូលដ្ឋាន និងដាក់ចេញវិធានការនានា សំដៅទប់ស្កាត់រាល់សកម្មភាព ប៉ុនប៉ងបង្កអសន្ដិសុខ និងភាពចលាចល វឹកវរដល់សង្គមតាមគ្រប់រូបភាព ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតនូវចលនាឧទ្ទាម និងសកម្មភាពបដិវត្តន៍ពណ៌ របស់ក្រុមប្រឆាំង...
ភ្នំពេញ៖ ក្នុងនាមជាអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានលើកឡើងថា ចំពោះមនុស្សមួយចំនួនដែលនាំគ្នានិយាយថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាន់អំណាចយូរផ្តាចការនោះ គឺជាការរំលោភរដ្ឋធម្មនុញ្ញកម្ពុជា។ លោក សុខ ឥសាន តាមរយៈតេឡេក្រាមនៅរសៀលថ្ងៃទី២៧ កុម្ភៈ បានថ្លែងថា ការកាន់អំណាចយូរមិនមែនផ្តាច់ការទេ បេីអំណាចនោះ បានមកពីឆន្ទៈរបស់ប្រជាជន និងស្របតាមរដ្ឋធម្មនុញ្ញ...
ភ្នំពេញ ៖ មន្ត្រីក្រសួងមុខងារ សាធារណៈ ម្នាក់ និង ស្ត្រីម្នាក់ ជាបុគ្គលិកធនាគារឯកជន ត្រូវបាននគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនពាក់ព័ន្ធបទល្មើសរួមគ្នា លួចប្រាក់ពន្ធរដ្ឋ ជាង៥០ម៉ឺនដុល្លារ ។ នគរបាល បានបញ្ជូនជនសង្ស័យទាំង២នាក់ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ នេះ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃពុធថា ហានិភ័យមលើពលរដ្ឋអាមេរិកាំង ដោយសារវីរុសកូរ៉ូណា គឺ “កម្រិតទាបបំផុត” សូមអរគុណដល់សកម្មភាព ទប់ស្កាត់ទាំងឡាយ ដោយរដ្ឋាភិបាលរបស់គាត់...
ភ្នំពេញ ៖ ឈើខុសច្បាប់រាប់ម៉ឺនម៉ែត្រគូប ដែលគណៈកម្មការជាតិ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្រ្កាបបាននាពេលកន្លងមក ហើយត្រូវបានប្រគល់ ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់ឲ្យដេញថ្លៃ ឬពិគ្រោះថ្លៃ ដើម្បីប្រមូលថវិកាជូនជាតិនោះ គួរត្រូវបានដាក់ដេញថ្លៃ ប្រកបដោយតម្លាភាព ចៀសការវាងដេញថ្លៃសិប្បនិម្មិត នាំឲ្យខាតបង់ចំណូលសេដ្ឋកិច្ចជាតិ ។ ទាក់ទិនករណីខាងលើនេះ ដោយសារតែផុតដែន សមត្ថកិច្ចរបស់គណៈកម្មការជាតិ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដូច្នេះ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ថា ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់ក្រុមបុគ្គលិក ចំនួន០៥នាក់ ដែលគេស្គាល់ច្បាស់ថា ជាអ្នកបម្រើការងារ នៅរោងចក្រផលិតស្រាបៀរ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ នៅមុនពេលបែរក្រណុងកំាភ្លើង តម្រង់បាញ់ខ្លួនឯង នៅក្នុងអំពើហិង្សាដ៏ធំមួយ នៅលើទឹកដីអាមេរិក ។...
(ភ្នំពេញ) ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០៖ ទទួលស្គាល់ និងឱ្យកំពូលមេដាយដល់ Samsung Galaxy S20+ និង Galaxy S20 Ultra ថាជាស្តេចកំពូល ស្មាតហ្វូន ក្នុងលោកគ្មានគូប្រៀបប្រចាំឆ្នាំ ២០២០ ពិតមែន! ឥឡូវនេះក្រុមហ៊ុន សាមសុង...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ថា ខេត្តហឺប៉ី របស់ប្រទេសចិន ដែលជាកន្លែងផ្ទុះជំងឺ បង្កឡើងដោយវីរុសកូរ៉ូណា នឹងចេញលុយ ដល់អ្នកស្រុកទាំងឡាយ ដែលមានទឹកប្រាក់១០.០០០យ័ន ស្មើនឹង១.៤២៥ដុល្លារអាមេរិក បើសិនជាពួកគេ បានរាយការណ៍ឲ្យដឹង អំពីអ្នកមានរោគសញ្ញាជំងឺ និងត្រូវបានបញ្ជាក់ ក្រោយពីធ្វើតេស្ត...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយកដ្ឋានរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ មិនទាន់បោះបង់ ចោលនៅឡើយទេ។ សម្ដេចក្រឡាហោម ស ខេង បញ្ជាក់បែបនេះ ក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ាក់ បានប្រកាសកាលពីថ្ងៃពុធ ដោយផ្អាកដំណើរការរសាលារៀនទាំងអស់ និងគ្រប់បណ្តាសាកលវិទ្យា រហូតដល់ថ្ងៃទី០៧ ខែមីនា ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា ។ លោក Jaafar Sadiq Allawi ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គាត់បានបញ្ជាឲ្យផ្អាកដំណើរការសាលារៀន និងសកលវិទ្យាល័យ រួមទាំងរោងភាពយន្តនានា ហាងកាហ្វេ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយកដ្ឋានរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន នៅសាលារាជធានីភ្នំពេញ៕
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ តាមរយៈនាយឧត្ដមសេនីយ៍ យូអាសា ហ្គូរ៉ូ (YUASA GORO) មេបញ្ជាការកងស្វ័យ ការពារជើងគោកជប៉ុន បានស្នើរជប៉ុន ឲ្យជួយបណ្តុះបណ្តាល យោធិនវ័យក្មេងកម្ពុជា បន្ថែមទៀត។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺសហរដ្ឋអាមេរិក ហៅកាត់ថា (CDC)បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃពុធថា ករណីថ្មីមួយនៃវីរុសកូរ៉ូណា បានមានវត្តមាន នៅទឹកដីភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ា ដែលអាចជាសញ្ញាមួយបញ្ជាក់បានថា វីរុសកំពុងតែឆ្លងរាលដាល នៅក្នុងសហគមន៍អាមេរិកហើយ ។ ខាង CDC បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកជំងឺមិនទាន់ដឹងប្រាកដនៅឡើយទេ ។...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើង ព្យាយាមដើម្បីទទួលបានភាពស្របច្បាប់ ដោយការអភិវឌ្ឍសមត្ថភាព មីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន។ លោក Esper បានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរ ទៅកាន់គណៈកម្មាធិការ សេវាកម្មប្រដាប់អាវុធសភា មុនពេលបើកសវនាការ លើសំណើថវិកាឆ្នាំ២០២១ របស់មន្ទីរបញ្ចកោណ។ លោកបានបញ្ជាក់ថា“...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រភពចេញពីរដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសជប៉ុន នឹងមានផែនការ ដើម្បីហាមប្រាមជនបរទេសទំាងឡាយ ដែលបានធ្វើដំណើរទស្សនកិច្ច នៅតំបន់ជាច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារផ្ទុះជំងឺបង្កឡើង ដោយវីរុស COVID-19 ។ ជាពិសេស តំបន់ជាច្រើន ដែលជាជនបរទេស ដែលបានទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងជាគោលបំណងនឹងហាមមិនឲ្យចូល...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថា សហរដ្ឋអាមេរិក នឹងចុះហត្ថលេខាកិច្ចព្រមព្រៀងមួយ ជាមួយពួកតាលីបង់ ដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ប្រសិនបើការបន្ថយ អំពើហិង្សារយៈពេលមួយសប្ដាហ៍នាបច្ចុប្បន្ននេះ ទទួលបានជោគជ័យ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា លោក Pompeo...
ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងថា ឆ្នាំ២០១៩ ពលករខ្មែរចំណាកស្រុក ទៅកាន់ប្រទេសថៃ មានការថយចុះជិត៣០% បើធៀបនឹងឆ្នាំ២០១៨ ។ លោកបានអះអាងថា រយៈពេល៤ឆ្នាំចុងក្រោយនេះ ប្រាក់បៀវត្សអប្បបរមា នៅប្រទេសកម្ពុជា ខ្ពស់ប្រហាក់ប្រហែលនឹងប្រទេសជិតខាងផងដែរ ដែលជាកត្ដាមួយ...
ប្រវត្តិសាស្ត្រ: គឺជារឿងដែលគួរឲ្យចាប់អារម្មណ៍បំផុត នៅពេលដែលពាក្យថា អូខេ OK ត្រូវបានប្រើប្រាស់យ៉ាងទំលំទូលាយ មិនថាតើប្រទេសណា មនុស្សវ័យណានោះទេ គឺសុទ្ធតែអាចយល់ និងប្រើប្រាស់ពាក្យនេះយ៉ាងងាយស្រួលយល់ ប៉ុន្តែមានមនុស្សតិចតួចណាស់ ដែលឆ្ងល់ថា ពាក្យនេះត្រូវបានកើតឡើងយ៉ាងដូចម្តេច នៅពេលណានិងទីណា? ២៣មិនាក្នុងឆ្នាំ១៨៣៩អក្សរកាត់ “O.K. ” ត្រូវបានបោះពុម្ពផ្សាយជាលើកដំបូង នៅក្នុងកាសែតអាមេរិក Boston Morning Post។...
ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ថា ឥឡូវនេះ មនុស្ស២០នាក់បានស្លាប់ នៅក្នុងពេលមានអំពើហិង្សា នៅក្រុងញ៉ូដេលី ដែលមានមនុស្ស១៨៩នាក់បានរងរបួស ក្នុងនោះរាប់បញ្ចូល ទាំង៦០នាក់ ដោយការបាញ់ប្រហារ ។ នាយកគ្រប់គ្រងមន្ទីរពេទ្យ បានព្យាបាលជំងឺភាគច្រើននាក់ បាននិយាយឲ្យដឹងនៅថ្ងៃពុធនេះ ។...
ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមមន្ត្រីបាននិយាយ នៅថ្ងៃពុធនេះថា មនុស្ស៥នាក់បានស្លាប់ និង៣នាក់ទៀតកំពុងបាត់ខ្លួន និងពលរដ្ឋរាប់ពាន់នាក់ មិនអាចវិល ទៅលំនៅដ្ឋាន របស់ពួកគេវិញបាននៅឡើយទេ ក្រោយពីគ្រោះទឹកជំនន់ បានកើតឡើងនៅតំបន់ជាច្រើន នៃរដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ី ។ គ្រោះទឹកជំនន់បានកើតឡើង...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ថា សារជីវកម្មព្រៃឈើជាតិ (CONAF)បានឲ្យនិយាយឲ្យដឹង កាលពីថ្ងៃអង្គារថា ភ្លើងឆេះព្រៃ នៅ“Agua Fria” នៅភាគកណ្តាល ប្រទេសឈីលី នៅតំបន់ Maule បានបំផ្លាញដីធម្មជាតិ និងដីបង្កបង្កើនផល អស់៨.៣៥០ហិកតា ។ ភ្លើងឆេះព្រៃបានកើតឡើងនៅថ្ងៃទី០៩ ខែកុម្ភៈ បានឆេះរាលដាលពី២-៣គីឡូម៉ែត្រ...