ភ្នំពេញ: នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ដែលកម្មវិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោហ៊ុនសែនបានឲ្យដឹងថា ពិធីនេះ គឺមានការចូលរួមពីមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា ជាពិសេសមន្ត្រីនៃក្រសួងផែនការ និងដៃអភិវឌ្ឍន៍នានាផងដែរ។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះ ត្រូវបានរៀបចំឡើងបន្តពីផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ដែលត្រូវបានចប់អាណត្តិនាចុងឆ្នាំ២០១៨ ក្នុងនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ មានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយ អាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់នៅក្នុង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា៕
អភិបាលរាជធានីភ្នំពេញ ជូនដំណឹងឲ្យបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក
អាជ្ញាធរភ្នំពេញ ឲ្យពលរដ្ឋចូលរួមថែរក្សា អនាម័យ បរិស្ថាន នៅថ្ងៃអុំទូក
ភ្នំពេញ៖ លោកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសចែកទឹកពិសាបរិសុទ្ធកម្ពុជា ចំនួន ៣ ម៉ឺនកេសនិង អាវយឺតចំនួន ១ម៉ឺនអាវ ទៅដល់កីឡាករទូកងទាំងអស់ ដោយឥតគិតថ្លៃ រហូតអស់ពីស្តុក ដោយក្នុងមួយទូកង ទទួលបាន១០០កេស និង ទូកខ្នាតអន្តរជាតិ ទទួលបាន ៥០កេស។ ការចែកទឹកដោយឥតគិតថ្លៃនេះ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៨ ខែ វិច្ឆកា ឆ្នាំ ២០១៩ នៅលើទីតាំង វិមានអាហារជ្រោយចង្វារត្រើយខាងកើតជ្រោយចង្វារ ក្នុងបរិវេណក្រុមហ៊ុនអូស៊ីអាយស៊ី ប្រមាណ ៥០០ ម៉ែត្រពីរង្វង់មូលតាព្រហ្ម ដោយចាប់ផ្តើម ទទួលការចុះឈ្មោះ ចាប់ពីម៉ោង ៧ ព្រឹកតទៅ។ សូមកីឡាករទូកងទាំងអស់ ភា្ជប់មកជាមួយនូវឯកសារ និង មធ្យោបាយខាងក្រោម ដើម្បីទទួលបានទឹក៖ – លិខិតស្នើរសុំប្រណាំងទូក ច្បាប់ចម្លងមានត្រា ពីអជ្ញាធរ ១ សន្លឹក – អត្តសញ្ញាណបណ្ណប្រធានក្រុម ដឹកនាំទូក ឬ តំណាងទូកច្បាប់ដើមនិងចម្លង១សន្លឹក – នាំយកមធ្យោបាយដឹកជញ្ជូន ដូចជារ៉ឺម៉ក ឬ ឡានមកជាមួយ – ទូកនីមួយៗត្រូវនាំគ្នា មកជួយលើកទឹកអោយបាន លើសពី ១០ នាក់ឡើងទៅ។ លោកស្រីក៏បានលើកទឹកចិត្ត ដល់អ្នកតំណាងទូកនីមួយៗធ្វើការទាក់ទង មកភ្នាក់ងារបែងចែកទឹកនេះ អោយបានមុនផងដែរតាមរយៈ លេខទូរស័ព្ទ០៩៨ ៥៥៥ ១៤៩ ឬ ០៦៧ ៤៤៧ ៧០០ ដើម្បីងាយស្រួល ក្នុងរៀបចំផែនការក្នុងការចែកជូនទឹកទាំងអស់អោយបានរលូន និង រហ័សសម្រាប់កីឡាករទូកទាំងអស់គ្នា៕
ភ្នំពេញ ៖ លោកស្រី Dina Umali-Deininger នាយកគ្រប់គ្រងផ្នែកអាហារ និងកសិកម្មសកលប្រចាំ អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកថ្មី នៃធនាគារពិភពលោក បានធ្វើការប្ដេជ្ញាចិត្ត បន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ និងពេញលេញជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន បន្ថែមទៀត ។ ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦...
កំពង់ចាម ÷ ” កងកម្លាំងប្រដាប់អាវុធយើង បានត្រៀមរួចជាស្រេច ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងទប់ស្កាត់ក្រុមឧទ្ទាមក្រៅច្បាប់ និងអ្នក ចូលរួម ” ។ នេះជាការថ្លែង របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ ២០១៩...
ភ្នំពេញ ៖ អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានស្នើអាជ្ញាធរ ប្រទេសនេះ ចាប់ខ្លួនលោកស្រី មូរ សុខហួរ មេដឹកនាំម្នាក់ ក្នុងចំណោមក្រុមឧទ្ទាម ដែលដឹកនាំដោយលោក សម រង្ស៊ី ប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ។ នេះបើតាមការចេញផ្សាយ របស់វេបសាយរស្មីកម្ពុជា។ ការស្នើនេះ...
ភ្នំពេញ ៖ ខណៈប្រជាពលរដ្ឋ ហាក់មានការជ្រួលច្របល់ ទៅនឹងដំណឹង លោក សម រង្ស៊ី វិលចូលស្រុកវិញ កាន់តែគៀកថ្ងៃនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសត្រូវរក្សាភាពស្ងៀមស្ងាត់ កុំបង្កបញ្ហាណាមួយ ដែលធ្វើឲ្យកម្ពុជា ជួបនូវវិបត្តិអសន្តិសុខ និងឈានទៅ រកកើតសង្គ្រាមផ្ទៃក្នុង ។...
ភ្នំពេញ ៖ កងកម្លាំងប្រមាណ ជា២ម៉ឺននាក់ ត្រូវបានឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ អះអាងថា ត្រៀមដាក់ពង្រាយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យ ក៏ដូចជាត្រៀមស្វាគមន៍លោក សម រង្ស៊ី ដែលមានគម្រោងវិលមកវិញ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខេះ ។...
ភ្នំពេញ ៖ ថ្ងៃទី៩ វិច្ឆិកា គឺនៅសល់ត្រឹម តែ៣ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃកំណត់លោក សម រង្ស៊ីចូលកម្ពុជា ប៉ុន្តែអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព បានបញ្ជាក់ថា សមត្ថកិច្ចនៅទូទាំងប្រទេស កំពុងអនុវត្តន៍យ៉ាងតឹងរឹងបំផុត ទៅលើមុខសញ្ញាក្រុមឧទ្ទាម សម រង្ស៊ី ដែលមានផែនការ ប៉ុនប៉ងរដ្ឋប្រហារ...
ភ្នំពេញ ៖ នេះជាលើកដំបូងហើយ ដែលនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសដាច់ណាត់ មិនអនុញ្ញាតឲ្យក្រុមទណ្ឌិត សម រង្ស៊ី ប្រើប្រាស់ទឹកដីថៃ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ឆ្លងដែនចូលមកកម្ពុជាឡើយ ក្រោយពីមន្រ្តីរបស់លោកប្រកាសជារឿយ នាពេលកន្លងមក ។ នេះបើតាមការចេញផ្សាយរបស់ BTV...
ញូវយ៉ក៖ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ខ្លួននៅតែដោះស្រាយ ដើម្បីអនុវត្តកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីស បើទោះបីជាសហរដ្ឋអាមេរិក បានដកខ្លួនចេញប្រកាស កាលពីមួយថ្ងៃមុនក៏ដោយ ។ អ្នកនាំពាក្យលោក Stephane Dujarric បានលើកឡើងដោយដកស្រង់ សម្ដីលោកអគ្គលេខាធិការថា “ការប្តេជ្ញាចិត្តរបស់យើង ដើម្បីឆ្ពោះទៅមុខលើការ អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅតែមិនផ្លាស់ប្តូរ” ។ លោក Dujarric...
ភ្នំពេញ ៖ លោក អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា បានសន្យាថា នឹងជំរុញអ្នកវិនិយោគ បារាំងឲ្យមកបណ្តាក់ទុន វិនិយោគនៅកម្ពុជា ជាពិសេសនៅតំបន់សេដ្ឋកិច្ច ពិសេសនានា។ នេះបើតាមយោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ក្នុងជំនួបពិភាក្សាការងារ...
ភ្នំពេញ : នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ៣គ្រឿង និងម៉ូតូមួយគ្រឿង បានបុកគ្នា បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលច្រើននាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ម្ដុំទល់មុខវិទ្យាល័យនិមិត្ត ស្ថិតក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចមិនទាន់ដឹង ពីមូលហេតុ មិនទាន់ដឹងនៅឡើយទេ ។ បញ្ជាក់៖...
ភ្នំពេញ ៖ លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា បានស្នើកម្ពុជា ជួយផ្តល់បទពិសោធន៍ ពាក់ព័ន្ធករណីបង្ក្រាប ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគ្រឿងញៀន និងជួញដូរមនុស្ស ជាដើម ។ នេះយោងតាមការចេញផ្សាយ របស់អគ្គស្នងការនគរបាលជាតិ ។ ក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត...
វ៉ាស៊ីនតោន៖ មន្រ្តីសហរដ្ឋអាមេរិកម្នាក់ ដែលចូលរួមក្នុងកិច្ចចរចា នុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង បានលើកឡើងថា ការកសាងរបបសន្តិភាព នៅឧបទ្វីបកូរ៉េ គឺជាផ្នែកសំខាន់មួយ នៃចក្ខុវិស័យរបស់ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ចំពោះកូរ៉េខាងជើង។ ការកត់សម្គាល់ របស់អ្នកតំណាងពិសេសសម្រាប់ប្រទេស កូរ៉េខាងជើងលោក Alex Wong បានកើតឡើងនៅពេលដែលការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង បានជាប់គាំងដោយសារតែភាព...
ភ្នំពេញ ៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដែលបានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស ទទួលទានអំបុក ក្រុមហ៊ុន អ័រគីដេវីឡា បានប្រកាសចែកចាយអំបុក ឲ្យអតិថិជនខ្លួនដោយមិនគិតថ្លៃ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ៩វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ឆ្នាំ២០១៩នេះ ជាឆ្នាំដំបូងសម្រាប់ពលរដ្ឋខ្មែរ ដែលរាជរដ្ឋាភិបាលបានប្រកាស ឲ្យចូលរួមយុទ្ធនាការហូបអំបុកទាំងអស់គ្នា ដើម្បីអបអរសាទរ បុណ្យឯករាជ្យជាតិ៩វិច្ឆិកា...
សេអ៊ូល៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងស្នើ ឱ្យមានកិច្ចចរចាកម្រិតការងារ ជាមួយប្រទេសកូរ៉េខាងជើងជាថ្មីម្តងទៀត ដើម្បីពិភាក្សាពីជោគវាសនា នៃកម្មវិធីដំណើរទស្សនកិច្ចរួមគ្នា ដែលបានផ្អាកជាយូរមកហើយ ទៅកាន់ភ្នំ Kumgang នៅក្នុងប្រទេសកុម្មុយនិស្ត។ ប្រទេសកូរ៉េខាងត្បូង បានផ្តល់នូវកិច្ចពិភាក្សាមួយ កាលពីសប្តាហ៍មុន នៅក្នុងការឆ្លើយតប ទៅនឹងការទាមទារ របស់កូរ៉េខាងជើង ដែលថាទីក្រុងសេអ៊ូល បានដកទីតាំង ដែលត្រូវបានគេ បោះបង់ចោលជាយូរមកហើយ...
បាងកក៖ យ៉ាងហោចណាស់ បុគ្គលិកសន្តិសុខស្ម័គ្រចិត្ត ១៤ នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ដោយបាញ់ប្រហារនៅខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃ ដែលមានបញ្ហានៅយប់ថ្ងៃអង្គារ នេះបើយោងតាមប៉ូលីស និងក្រុមអ្នកជួយសង្គ្រោះ។ ប្រភពបានឲ្យដឹងថា ក្រុមបះបោរ ដែលត្រូវបានគេសង្ស័យ បានបើកការបាញ់ប្រហារ នៅពាក់កណ្តាលអធ្រាត្រ នៅឯប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយ នៅមឿងយ៉ាឡា ដែលជាកន្លែង ដែលអ្នកភូមិបានបណ្តុះបណ្តាល ដើម្បីជួយការពារសហគមន៍របស់ពួកគេ...
វ៉ាស៊ីនតោន៖ អតីតឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក គួរតែស្វែងរកមធ្យោបាយបន្ថែមទៀត ដើម្បីដាក់សម្ពាធ លើប្រទេសកូរ៉េខាងជើង ឱ្យបោះបង់ចោលកម្មវិធី អាវុធនុយក្លេអ៊ែរ របស់ខ្លួនពី ព្រោះការលើកទឹកចិត្ត ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ ត្រូវបានកាត់បន្ថយ។ លោក Mark Lippert ដែលធ្លាប់បម្រើការ ជាឯកអគ្គរដ្ឋទូតអាមេរិក ចុងក្រោយប្រចាំនៅទីក្រុងសេអ៊ូល ក្រោមការដឹកនាំ...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួននឹងកាត់បន្ថយ ចំនួនកងទ័ពរបស់ខ្លួន មកនៅត្រឹម ៥០នាក់នៅឆ្នាំ២០២២ ក្នុងវិធានការចុងក្រោយ ដើម្បីដោះស្រាយបញ្ហាប្រជាសាស្រ្ត ដែលកំពុងកើនឡើង ខណៈដែលប្រទេសសេដ្ឋកិច្ចធំបំផុតទី៤ នៅអាស៊ីមួយនេះ ប្រឈមនឹងចំនួនប្រជាជនវ័យចំណាស់ យ៉ាងឆាប់រហ័ស។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោកហុង ណាំគី ក៏បានលើកឡើងផងដែរថា ប្រទេសកូរ៉េខាងត្បូង នឹងធ្វើកំណែទម្រង់យោធា របស់ប្រទេសតាមរបៀបមួយ ដែលប្រើប្រាស់បច្ចេកវិទ្យាដូចជា...
ម៉ាលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ថា រដ្ឋមន្ត្រីក្រសួងការពារជាតិបារំាង បានថ្លែងឲ្យដឹង កាលពីថ្ងៃអង្គារថា កងកម្លាំងយោធារបស់បារាំង បានសម្លាប់ មេដឹកនាំកំពូលមួយរូប ដែលមានអំណាចបំផុត នៅក្នុងក្រុមសកម្មប្រយុទ្ធអាហ្វ្រិក ដែលមានទំនាក់ទំនងជាមួយ ក្រុមអាល់កៃដា នៅក្នុងប្រទេសម៉ាលី កាលពីខែមុន ។...
ភ្នំពេញ៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានដឹកនាំប្រតិភូចំនួន ២៣នាក់ ចូលរួមកម្មវិធីសន្និសីទ និងពិព័រណ៌ប្រចាំឆ្នាំ របស់សមាគមជាតិអ្នកវាយតម្លៃ អចលនទ្រព្យសហអាមេរិក (NAR) ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកាខាងមុខ ។ លោកបានចាត់ទុកកិច្ចប្រជុំនេះ គឺជាឱកាសដ៏ល្អ សម្រាប់សមាជិករៀនសូត្រ និងផ្សព្វផ្សាយអំពីសក្ដានុពល វិស័យអចលនទ្រព្យកម្ពុជាផងដែរ...
កោះកុង ៖ អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី៦ ខែវិច្ចិកានេះ បានចុះត្រួតពិនិត្យសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងទាំង៣ ប្រភេទ ដែលនិងដង្ហែក្បួន ដើម្បីល្បាតការពារសុវត្ថិភាព ការពារសន្តិភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ។ លោកឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរង នគរបាលជាតិបានថ្លែងថា កម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវមានមនសិការស្នេហាជាតិ ស្មោះត្រង់ជាមួយប្រទេសជាតិ...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ថា សង្រ្គាមពាណិជ្ជកម្ម នៅតែបន្តកើតឡើង រវាងសហរដ្ឋអាមេរិក និងប្រទេសចិន គឺបង្កការខាតបង់សេដ្ឋកិច្ចទាំង សង្ខាង ។ អង្គការសហប្រជាជាតិ (UN)បានថ្លែងឲ្យដឹងកាលពីថ្ងៃអង្គារ ជាមួយគ្នានេះដែរ រាល់ការនាំចេញ បានធ្លាក់ចុះ ហើយតម្លៃកាន់តែកើនឡើងខ្ពស់...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រសួងការបរទេស សហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃអង្គារនេះថា លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក នឹងបំពេញទស្សនកិច្ច នៅក្នុងប្រទេសអាល្លឺម៉ង់ នៅចុងសប្តាហ៍នេះ ។ មន្ត្រីជាន់ខ្ពស់មួយរូប មកពីក្រសួងការបរទេស បានថ្លែងដោយទ្រួសៗថា លោក Pompeo...
កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ព្រឹទ្ធាចារ្យ ប្រៀបបានទៅនឹងបណ្ណាល័យរស់ ជាឃ្លាំងចំណេះដឹង សម្រាប់មនុស្សជំនាន់ក្រោយ ។ លោកអភិបាលខេត្ត បានលើកឡើង ខណ:ដែលលោកអញ្ជើញ ជាអធិបតីក្នុងពិធី សម្ពោធដាក់អោយប្រើប្រាស់ អគារសិក្សាមួយខ្នង២ជាន់១២ បន្ទប់ ជាជំនួយរបស់អង្គការដៃគូអភិវឌ្ឍន៍ នាព្រឹកថ្ងៃទី ៦...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(លួចកាច់ ក ម៉ូតូ) ដើម្បីផ្តន្ទាទោសតាមច្បាប់ ។ ឈ្មោះ ហេង ឌី ហៅទុយ ភេទប្រុស អាយុ...
ភ្នំពេញ៖ លោកតាវ័យចំណាស់ម្នាក់ បានឡើងកាប់ធាងត្នោត យកក្បាបធ្វើអំបោសលក់ ដើម្បីដោះស្រាយជីវភាពខ្វះខាត បណ្តាលឲ្យធ្លាក់ស្លាប់ នៅកន្លែងកើតហេតុ ករណីនេះកើតឡើងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិថ្មី ឃុំគ្រាំងលាវ ស្រុករលាល្អៀរ ខេត្តកំពង់ឆ្នាំ ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ នួន ថូ ភេទប្រុស អាយុ៨២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ...