ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ កូរ៉េខាងត្បូង ធ្វើបានល្អ ក្នុងការដោះស្រាយ ការផ្ទុះវីរុសកូរ៉ូណា ប៉ុន្ដែមានបញ្ហាច្រើន ពេលចាប់ផ្ដើម

វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើង កាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូង បានធ្វើការងារល្អ ក្នុងការដោះស្រាយការផ្ទុះឡើង នៃវីរុសកូរ៉ូណានេះ ប៉ុន្តែខ្លួនក៏មានបញ្ហាយ៉ាងច្រើនផងដែរ នៅពេលចាប់ផ្តើម។

លោកប្រធានាធិបតី បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មាន របស់សេតវិមាន នៅពេលដែលលោកបានការពារ ការឆ្លើយតបរបស់រដ្ឋបាលផ្ទាល់ របស់លោក ចំពោះការផ្ទុះឡើង នៃវីរុសកូរ៉ូណា នៅសហរដ្ឋអាមេរិក ។

លោកបានលើកឡើងថា “ ខ្ញុំបានកត់សម្គាល់ឃើញថា មានមនុស្សជាច្រើនកំពុង និយាយអំពីប្រទេសកូរ៉េខាងត្បួង ពីព្រោះពួកគេបាន ធ្វើបានល្អនៅម្ខាង ប៉ុន្តែនៅម្ខាងទៀតមានបញ្ហាយ៉ាងច្រើន ពួកគេមានបញ្ហាធំធេង និងមានចំនួនស្លាប់ យ៉ាងច្រើន”៕

ដោយ ឈូក បូរ៉ា

To Top