ព័ត៌មានជាតិ

អ្នកវិនិយោគិន តៃវ៉ាន់ មកវិនិយោគនៅកម្ពុជា ដើម្បីសាងសង់ អគារ៣៨ជាន់ ឈ្មោះថា អគារ ខេវ៉ាយ អាយសិនធ័រ

ភ្នំពេញ ៖ វិនិយោគិនតៃវ៉ាន់មួយក្រុម បានវិនិយោគទឹកប្រាក់ជាង១០លានដុល្លារអាម៉េរិក ដើម្បីសាងសង់អគារការិយាល័យ កម្ពស់៣៨ជាន់ឈ្មោះ អគារ ខេវ៉ាយ អាយសិនធ័រ (KY iCENTRE)ដែលមានទីតាំងស្ថិតនៅលើបណ្តោយផ្លូវ៣៦០ សង្កាត់បេងកេងកង៣ ខណ្ឌចំការមនរាជធានីភ្នំពេញ ។

អគារខេវ៉ាយ អាយសិនធ័រ ដែលមានអាងហែលទឹក នៅជាន់ទី៣៨ និងប្រើបច្ចេកវិទ្យាវ័យឆ្លាត5G Rise និងប្រព័ន្ធ AI បានចាប់ផ្តើមសាងសង់នៅថ្ងៃទី៣ ខែ កក្កដា ឆ្នាំ ២០១៩ ហើយនឹងបញ្ចប់ការសាសង់សង់នៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២០ខាងមុខ។

នៅក្នុងពិធីប្រកាស បញ្ចប់គ្រោងអគារខេវ៉ាយ អាយសិនធ័រ នាពេលថ្មីៗនេះ លោក តឹង ជឹនយៀក ប្រធានក្រុមហ៊ុន Picasso City Garden Development Co., Ltd បានថ្លែង ថា “អគារ ខេវ៉ាយ អាយសិនធ័រ បានត្រូវវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជាង១០លានដុល្លារ និងត្រូវបានសាងសង់កម្ពស់៣៨ជាន់ នៅលើផ្ទៃដី ១២៩០ម៉ែត្រការ៉េ”

លោកបន្ដថា ខុនដូនិងអគារការិយាល័យសម្រាប់ជួល ដែលប្រើបច្ចេកវិទ្យាទំនើប និង វ័យឆ្លាត 5G Rise និងប្រព័ន្ធ AI នេះ បានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី៣ ខែ កក្កដា ឆ្នាំ ២០១៩ ហើយនឹងបញ្ចប់ការសាងសង់សង់នៅថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០ខាងមុខ។

លោកបន្ថែមថា ចាប់ពីជាន់ទី៥ដល់ជាន់ជាង២០ ជាខុនដូ និងពីជាន់ទី៣៣ដល់៣៨A ជាអគារការិយាល័យសម្រាប់ជួល ។ ចំណែកជាន់ទី៣៨ មានអាងហែលទឹក ដែលអាចមើលឃើញទេសភាពរាជធានីភ្នំពេញទាំងមូល។ក្រៅពីនេះ មានកន្លែងកាត់ប្រាណ កន្លែងហាត់យូហ្គា និងស្កាយបារ។

លោកបញ្ជាក់ ថា លក្ខណៈពិសេសនៃអគារនេះ គឺនៅជាន់ទី២១ មានបន្ទប់ប្រជុំខ្នាតតូច មធ្យមនិងខ្នាតអន្តរជាតិដែលបម្រើដោយមិនគិតថ្លៃសម្រាប់ក្រុមហ៊ុនដែលបានជួលការិយា ល័យ នៅទីនេះ និងមានបន្ទប់ណាត់ភ្ញៀវនិងកន្លែងអង្គុយញាំអាហារ ជាពិសេសហាងកាហ្វេម៉ាក៨៥ឌឺក្រេ។

បន្ថែមពីលើនេះ លោក តឹង ជឹនយៀក លើកឡើងថា ក្រុមហ៊ុនរបស់លោកមកនិយោគ លើគម្រោងសាងសង់ មជ្ឈមណ្ឌល KY iCENTRE នៅកម្ពុជានេះ ដោយសារមើលឃើញសក្តានុពលសេដ្ឋកិច្ច នៅតំបន់បឹងកេងកងនេះ និងការរីកចម្រើន យ៉ាងឆាប់រហ័ស នៃវិស័យសំណង់ និងការកើនឡើងតម្រូវការអគារ ការិយាល័យជួលក្នុងប្រទេសកម្ពុជា។

លោកបានឲ្យដឹងថា កត្តាសុខសន្តិភាព ស្ថិរភាព សក្តានុពលសេដ្ឋកិច្ច កំណើនវិនិយោ គិនបរទេស ក៏ជាមូលហេតុដែលលោកមក វិនិយោគក្នុងប្រទេសកម្ពុជា៕

To Top