នយោបាយ

អ្នកយាមអតីតទីស្នាក់ការ CNRP ១០នាក់ ត្រូវបានដោះលែង មានសេរីភាពវិញហើយ

ភ្នំពេញ ៖ មនុស្ស១០នាក់ ដែលជាអ្នកយាម អតីតទីស្នាក់ការ គណបក្សសង្រ្គោះជាតិ (CNRP) និងយាមផ្ទះលោក សម រង្ស៊ី ត្រូវបានត្រូវដោះលែង ចេញពីពន្ធនាគារព្រៃ ស ហើយនៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ការដោះលែង ក្រោយពីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រសួងយុត្តិធម៌ ពិចារណាធ្វើការដោះលែងពួកគេ ដែលជាអ្នកចូលរួមក្នុងផែនការ ធ្វើរដ្ឋប្រហារជាមួយលោក សម រង្ស៊ី ។ សម្តេចថា ពួកគេជាជនស្លូតត្រង់ ដោយគ្មានកំហុសអ្វីទេ តែមកពីជឿតាមការញុះញង់ របស់មេឧទ្ទារក្រៅច្បាប់ សម រង្ស៊ី បានធ្វើឲ្យមានកំហុសមួយពេល ។

សូមបញ្ជាក់ថា អ្នកទាំង១០នាក់នេះ ត្រូវបានកងកម្លាំងសមត្ថកិច្ច ចុះឃាត់ខ្លួននៅល្ងាចថ្ងៃទី៥ វិច្ឆិកា ស្ថិតនៅចំណុចផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី១៣ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

To Top