នយោបាយ

Breaking News: សម្ដេចតេជោ៖ រឿងក្ដី កឹម សុខា តុលាការបិទបញ្ចប់ការស៊ើបសួរ ដើម្បីបញ្ជូនទៅជំនុំជម្រះ មិនមែនរួចទោសនោះទេ

ភ្នំពេញ៖ ប្រតិកម្មតបក្រុមអ្នកវិភាគ និងសកម្មជនអតីតបក្សប្រឆាំង ក្នុងឱកាសអញ្ជើញ ប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យ ធនធានមនុស្ស នៅព្រឹកថ្ងៃទី១៨ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រឿងក្ដី កឹម សុខា តុលាការ គ្រាន់តែបិទបញ្ចប់ ការស៊ើបសួរ ដើម្បីបញ្ជូនទៅជំនុំជម្រះ តែប៉ុណ្ណោះ មិនមែនរួចទោសនោះទេ ហើយព្រះមហាក្សត្រ ក៏មិនអាចប្រោសព្រះរាជទាន លើកលែងទោសឲ្យកើតនោះដែរ ដរាបណាតុលាការ មិនទាន់កាត់ទោសរួចរាល់ ។

To Top
×