នយោបាយ

សម្តេចតេជោ អញ្ជើញ បើកកិច្ចប្រជុំ កំពូល អាស៊ីប៉ាស៊ីហ្វិក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូល អាស៊ីប៉ាស៊ីហ្វិក លើកទី២ (Asia Pacific Summit 2019-Cambodia) ដែលប្រារព្ធធ្វើឡើង នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

កិច្ចប្រជុំកំពូល អាស៊ីប៉ាស៊ីហ្វិកលើកទី២នេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហា ប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញ ទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»។

កិច្ចប្រជុំកំពូលអាស៊ី ប៉ាស៊ីហ្វិកលើកទី២នេះ នឹងមានអ្នកចូលរួម រហូតដល់ទៅជាង២ពាន់នាក់។ អ្នកចូលរួមទាំងនោះ មានជាប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជន សាកលវិទ្យាល័យ អង្គភាពសារព័ត៌មាន អ្នកសិល្បៈ និងស្ថាប័ននានាជាច្រើនទៀត។

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ ធ្វើឡើងដើម្បីពង្រឹងភាពជាដៃគូ រវាងរដ្ឋាភិបាល និងសង្គមស៊ីវិលផង ហើយដែលមានខ្លឹមសារស្នូល ដើម្បីសន្តិភាព និងការអភិវឌ្ឍ ការប្រែប្រួលអាកាសធាតុ និងជម្លោះ និងដំណោះស្រាយ ក្នុងគ្រាសំខាន់ ៕

To Top