ព័ត៌មានជាតិ

ក្រឡាប់ផ្ទុះឆេះរថយន្ត នៅស្រុកព្រៃនប់

ភ្នំពេញ : រថយន្តហាយឡែនឌ័រមួយគ្រឿង បើកបរដោយជនជាតិចិន ៥នាក់ បានក្រឡាប់ បណ្ដាលឲ្យផ្ទុះឆេះ ក្នុងនោះមានជនជាតិចិនម្នាក់ បានរងរបួសធ្ងន់ និងបួននាក់របួសស្រាល កាលពីវេលាម៉ោងជាង១យប់ រំលងអធ្រាត្រឆ្លងចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តម៉ាកហាយឡែនឌ័រ ស្លាកលេខភ្នំពេញ 2X-94 02 បើកបរដោយជនជាតិចិន មានគ្នា៥នាក់ បើកបរពីខេត្តព្រះសីហនុទៅភ្នំពេញ ពេលមកដល់ចំណុចខាងលើ រថយន្តដែលមានល្បឿនលឿន ក៏បានរេចង្កូតក្រឡាប់ បោកមកខាងឆ្វេងដៃ រួចក៏ផ្ទុះឆេះតែម្តង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមានអ្នករបួស ដល់អាយុជីវិតនោះទេ។ ជនរងគ្រោះនៅពុំទាន់ស្គាល់ឈ្មោះនៅឡើយ ក្រោយកើតហេតុ អ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យ ហើយករណីនេះ នគរបាលបានធ្វើការដោះស្រាយបន្ត តាមនីតិវិធី ៕

To Top