នយោបាយ

សម្តេចតេជោបង្ហើបថា មានអ្នកសារព័ត៌មាន ម្នាក់យកប្រពន្ធខ្លួនឯង ទៅឲ្យបរទេសសេពកាម ហើយខ្លួនជាអ្នកថតរូបទៀត

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចែក សញ្ញាបត្រដល់និស្សិតCUS នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហើបថា មានអ្នកសារព័ត៌មាន ម្នាក់ បានយកប្រពន្ធខ្លួនឯង ទៅឲ្យបរទេសសេពកាម ហើយខ្លួនឯង ជាថតវិដេអូទៀត ។

សម្តេចបន្តថា អ្នកសារព័ត៌មានម្នាក់ ដែលយកប្រពន្ធខ្លួនឯង ទៅឲ្យបរទេសសេពកាមនោះ គឺរឿងនេះជារឿង មិននឹកស្មានដល់ ហើយនេះ មានអ្នកថា ជាការរំលោភសិទ្ធិ លើសេរីភាពសារព័ត៌មានវិញ ។

សម្តេចតេជោបានឲ្យ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា យកឃ្លីបវិដេអូហ្នឹងទៅឲ្យទូតណាដែលចោទថា កម្ពុជាបំពានសិទ្ធិអ្នកសារព័ត៌មាន ដើម្បីឲ្យពួកគេបានភ្លឺភ្នែក ។

សម្តេចតេជោបញ្ជាក់ថា “អ្នកសារព័ត៌មាននេះ វាលើសពីសត្វតិរច្ឆានទៀត។ ប្រពន្ធខ្លួនឯងវាយក ឲ្យបរទេសសេពកាម ។ ហើយមួយទៀតបានទៅ សាហាយប្រពន្ធគេទៀត ខ្ញុំមិនចង់បញ្ចេញឈ្មោះទេ” ។

សម្តេចបន្តថា វិដេអូពីរឃ្លីបនេះ មាននៅលោក ស្វាយ ស៊ីថាហើយ ។ ចឹងរឿងនេះ ប្រគល់ឲ្យលោក កែវ រ៉េមី បកស្រាយពីបញ្ហាសិទ្ធិមនុស្សដែលគេចោទប្រកាន់កម្ពុជា ។

សម្តេចថា នេះមិនមែនកាត់ទោស អ្នកសារព័ត៌មានទេ តែកាត់ទោសលើការប្រព្រឹត្តបទល្មើសផ្លូវភេទ។

សម្តេចនាយករដ្ឋមន្រ្តី បានឲ្យដឹងទៀតថា ប្រពន្ធអ្នកសារព័ត៌មានរូបនោះ ក៏បានសរសេរលិខិត សុំទោស មកសម្តេចផងដែរ ៕

To Top
×