នយោបាយ

សម្តេចតេជោ ឲ្យមន្រ្តីអតីតបក្សប្រឆាំងម្នាក់ ប្រយ័ត្នសំដី ព្រោះប្រពន្ធរកស៊ីដូរលុយ នៅផ្សារថ្មី និងមានកូនស្រី ដើរលេងយប់ៗជ្រៅផង (វីដេអូ)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យអតីតមន្រ្តីបក្សប្រឆាំងម្នាក់ ដែលកំពុងរស់នៅ ក្រៅប្រទេស ឲ្យប្រយ័ត្នប្រយែង ពាក្យសំដីផង ព្រោះប្រពន្ធអ្នកឯង រកស៊ីដូរលុយ នៅផ្សារថ្មី ហើយកូនស្រីម្នាក់ឈ្មោះស្រី ពេជ្រ ក៏បានដើរយប់ជ្រៅៗ ផងដែរ។

សម្តេចថា ដូច្នេះបើមានពេលទំនេរ យកពេលវេលា មកប្រដៅកូនស្រីផង កុំចេះតែមកចោទ និងរិះគន់រាជរដ្ឋាភិបាល ។

សម្តេចបានអះអាងថា បុគ្គលម្នាក់នោះ បានចោទប្រកាន់ថា ម្តាយក្មេកសម្តេចស្លាប់ហើយ និងថានៅថ្ងៃ១២ ធ្នូ ស្អែកនេះ រាជរដ្ឋាភិបាលនឹងដួលរលំ និងថា សម្តេចមានជំងឺជិតស្លាប់ និងជិតដួលរលំ ។

សម្តេចតេជោថា បើធ្វើនយោបាយចាំឲ្យគេស្លាប់នោះ មិនចាំបាច់ធ្វើទេ ៕

To Top
×