នយោបាយ

អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល កំពុងធ្វើសន្និសីទសារព័ត៌មាន ពីផែនការបម្លាស់ ទីពលរដ្ឋវៀតណាម ឲ្យមករស់នៅលើគោកវិញ

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ បាននិងកំពុងរៀបចំសន្និសីទ សារព័ត៌មានស្តីពី ផែនការបម្លាស់ ទីប្រជាពលរដ្ឋវៀតណាម ខ្មែរ និងខ្មែរឥស្លាម រស់នៅលើផ្ទះបណ្តែតទឹក ឲ្យឡើងរស់នៅលើ ផ្ទៃដី ៤០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង ។

សន្និសីទនេះ មានទិសដៅ និងគោលបំណង ពន្យល់បកស្រាយអំពីចម្ងល់ របស់សាធារណជន ពាក់ព័ន្ធនឹងការបម្លាស់ទី ប្រជាពលរដ្ឋរស់នៅ លើផ្ទះបណ្តែតទឹក ក្នុងភូមិសាស្ត្រឃុំ-សង្កាត់ចំនួន៩ ដែលបានរស់នៅលើ ផ្ទៃទឹកទន្លេសាប ឲ្យឡើងមករស់នៅ លើគោកវិញ តាមការរៀបចំ របស់អាជ្ញាធរមូលដ្ឋាន ក្នុងខេត្តកំពង់ឆ្នាំង។

វាគ្មិនដែលអញ្ជើញ ចូលរួមគឺ ៖ មន្ត្រីតំណាង មកពីសាលាខេត្ត កំពង់ឆ្នាំង ៕

ដោយ៖ ខា ដា

To Top