នយោបាយ

រដ្ឋមន្រ្តីការបរទេស អាមេរិក កំពុងតាមដាន ការជំនុំជម្រះក្តី លោក កឹម សុខា

ភ្នំពេញ ៖ លោក Pompeo រដ្ឋមន្ត្រីការបរទេស របស់សហរដ្ឋអាមេរិក បានលើកឡើងថា លោកកំពុងតាមដាន ការជំនុំជម្រះក្តី អតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ។ នេះបើតាមការបង្ហោះ នៅក្នុងហ្វេសប៊ុកកញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។

ហ្វេសប៊ុកកូនស្រី អតីតមេបក្សប្រឆាំង ដកស្រង់ប្រសាសន៍ លោក Pompeo ថា «យើងការពារពួកគេ ជុំវិញពិភពលោក ព្រោះវាជាតួនាទីរបស់យើង។ យើងកំពុងតាមដានមើល ការជំនុំជម្រះក្តី មេដឹកនាំបក្សប្រឆាំង កឹម សុខា នៅកម្ពុជា” ។

សូមបញ្ជាក់ថា កាលពីថ្ងៃ៩ ធ្នូ សាលាដំបូងរាជធានីភ្នំពេញ បានកំណត់ជំនុំជម្រះក្តីលោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្រោយសាលាឧទ្ធរណ៍ បានទាត់ចោលបណ្ដឹង ក្រុមមេធាវីលោក កឹម សុខា ដែលប្ដឹងជំទាស់ដីកា បញ្ជូនសំណុំរឿង លោកទៅជំនុំជម្រះ ដែលចេញដោយចៅក្រម ស៊ើបសួរតុលាការ ក្រុងភ្នំពេញ ៕

To Top