ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន ១១កញ្ចប់

ភ្នំពេញ ៖ ដោយអនុវត្តន៍ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោក ទៀង ច័ន្ទសារ ជាអធិការ កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវរថភ្លើង ក្តាន់២ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

អធិការរងនគរបាលខណ្ឌដូនពេញ ទទួលផែនគ្រឿងញៀន លោកម៉ៅ ចាន់ថុន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះហេង សុវណ្ណារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នឹងទីលំនៅមិនពិតប្រាកដ(ជួញដូរ) ។

លោកអធិការរងបានបន្តថា ក្រោយឃាត់ខ្លួនកម្លាំងនគរបាលរបស់លោក បានដកហូតវត្ថុតាង រួមមាន១/ក្រាមពណ៌សរថ្លា សង្ស័យជាគ្រឿងញៀន ចំនួន១១កញ្ចប់ , ២/ថង់ សំរាប់ច្រកគ្រឿងញៀន មួយចំនួនធំ , ៣/ទុយោចូកគ្រឿងញៀន ពណ៌ស្វាយ ចំនួន០២ និង
៤/ដែកកេះចំនួន០១ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្ត ៕

To Top