នយោបាយ

សម្ដេចតេជោ ហ៊ុន សែន ៖ ប្រជាជនវៀតណាម ចូលមករស់នៅកម្ពុជា មិនមែនជារឿងថ្មីឡើយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រជាជនវៀតណាមចូលរស់នៅកម្ពុជា មិនមែនជារឿងថ្មីឡើយ គឺមានតាំងពីសម័យ អាណានិគមនិយមបារាំង មកម្ល៉េះដោយសារសម័យនោះ បារាំងនាំប្រជាជនវៀតណាម មកដាំកៅស៊ូនៅកម្ពុជា។

ក្នុងពិធីដាក់សម្ពោធឲ្យប្រើប្រាស់ ផ្សារដោះដូរទំនិញ កម្ពុជា-វៀតណាម នាខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា“ពីព្រោះបារាំងអ្នកនាំវៀតណាម នាំអាណិកជនវៀតណាម មកដាំកៅស៊ូតាំងពីជំនាន់យើង មិនទាន់កើត រឿងអាណិកជនវៀតណាម នៅក្នុងស្រុកខ្មែរមែនរឿងថ្មីថ្មោងទេ”។

សូមរំលឹកថា ក្នុងពិធីសម្ពោធសមិទ្ធផល នៅស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីខែមិថុនា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ថា ចំនួនជនជាតិវៀតណាម រស់នៅក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណ ១០ម៉ឺននាក់តែប៉ុណ្ណោះ៕ ដោយ៖ អេង ប៊ូឆេង

To Top
×