នយោបាយ

សម្តេចតេជោ៖ ឆ្លងចូលឆ្នាំថ្មី ពលរដ្ឋចូលរួម សប្បាយរីករាយ ដោយសារមានសន្តិភាព

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រជាពលរដ្ឋនៅទូទាំងប្រទេស បានចូលរួមឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំសកលថ្មី ២០២០ កាលពីយប់មិញ ក្នុងបរិយាកាសសប្បាយរីករាយ ក្រៃលែង ទាំងនៅក្នុង និងក្រៅប្រទេស។

សម្តេចថា ឱកាសនៃការចូលរួម អបអរសាទរនិងកំសាន្ត សប្បាយនៅក្នុងពិធីបុណ្យ តូចធំទាំងអស់នេះ បានគឺដោយសារ ប្រទេសជាតិ មានសុខសន្តិភាព។ បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។

សម្តេចតេជោ បានឲ្យជនរួមជាតិ ចូលរួមថែរក្សាការពារសន្តិភាព នៅក្នុងប្រទេស៕

To Top
×