ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវជនដៃដល់បាញ់សម្លាប់ នៅភោជនីយដ្ឋាន ហេបភីណេសស៊ុប និងខារ៉ាអូខេគ្រួសារ ម៉ោង៤យប់ ក្នុងសង្កាត់បឹងរាំង

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានជនដៃដល់ ដែលបានជិះរថយន្ត ជាមួយគ្នា លើកដៃបាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ ដោយមិនដឹងមូលហេតុ នៅម៉ោងប្រមាណជា ៤ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅភោជនីយដ្ឋាន ហេបភីណេសស៊ុប និងខារ៉ាអូខេគ្រួសារ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុជនរងគ្រោះ និងជនដៃដល់មិនដឹងថា ជាមិត្តភិក្តឬយ៉ាងណាទេ បានជិះរថយន្តទៅជាមួយគ្នា លុះពេលដើរចូលហាង និងអង្គុយលើតុស្រាប់ តែជនដៃដល់ ជាមួយបក្ខពួក២នាក់ទៀត បានជិះម៉ូតូ១គ្រឿងចូល ទៅបាញ់ចំសៀកផ្កា ស្លាប់ភ្លាមៗតែម្តង ។

ជនរងគ្រោះ ឈ្មោះ ខូ មិនា អាយុ ២៦ឆ្នាំ ស្នាក់នៅជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ៕

To Top