ព័ត៌មានជាតិ

ផ្លូវលំមួយខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ នៅឃុំព្រែកអំបិល ដែលធ្លាប់ពិបាក ធ្វើដំណើរខ្លាំង ចាប់ផ្តើមចាក់ បេតុងហើយ

កណ្តាល ៖ ផ្លូវលំមួយខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ ដែលមានភាពលំបាក ខ្លាំងកន្លងមកនោះ ឥឡូវនេះបានចាប់ផ្តើម ចាក់បេតុងជាបណ្តើរៗហើយ បន្ទាប់ពីបើកការរដ្ឋាន សាងសង់ កាលចុងឆ្នាំ ២០១៩កន្លងមកទៅ ។

ផ្លូវលំមួយខ្សែនេះ ស្ថិតនៅក្នុងឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ជាផ្លូវសេដ្ឋកិ ច្ចមួយរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំ ក៏ដូចជាអ្នកប្រកបរបរកស៊ីផ្សេងៗទៀត ពិសេស នោះអ្នកនៅខេត្តតាកែវផងដែរ ។

បើតាមលោកពូម្នាក់ ដែលជាកម្មករសំណង់ កំពុងកាយបេតុងចាក់ពីលើឡាន ដឹកស៊ីម៉ង់តិ៍បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ ការធ្វើផ្លូវបេតុងនេះ មិនទៀងទាត់នោះទេ ពេលខ្លះបានជាង១០០ម៉ែត្រ ហើយពេលខ្លះ ក៏បានតិចជាងនេះ ជាក់ស្តែងម្សិលមិញ បានតែប្រមាណជាង៧០ម៉ែត្រប៉ុណ្ណោះ ។

លោកពូបន្តថា ជាគោលការណ៍ផ្លូវនេះ នឹងចាក់មួយចំហៀងម្តងរហូតដល់ទីបញ្ចប់ នៃផ្លូវ ព្រោះថា ដើម្បីទុកចំណែកផ្លូវម្ខាងទៀត ធ្វើចរាចរ ។
លោកពូឲ្យដឹងបន្ថែមថា ផ្លូវនេះត្រូវចាក់បេតុងមានទទឹង៦ម៉ែត្រ ហើយពេលនេះចាត់តែម្ខាងចំនួន៣ ម៉ែត្រ កំរាស់ប្រមាណជា២តឹក ។ កម្មករសំណង់ទាំងក្មេង ចាស់ ប្រុស ស្រី បានកំពុងតែធ្វើការយ៉ាងសស្រាក់ស្រាំផងដែរ ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំខាងលើក លោក បូរ៉ា បានសម្ដែងក្តី រីយរាយនៅ ពេលផ្លូវត្រូវបានចាក់បេតុងយ៉ាងដូច្នេះ ព្រោះថា នៅពេលផ្លូវនេះរួចរាល់ ជាស្ថាពរនោះប្រ ជាព លរដ្ឋនឹងមានភាពងាយស្រួលធ្វើដំណើរ ពិសេសនោះលែងហ៊ុយដី និងប្រឡាក់ភក់ដូចមុន ទៀតហើយ ។

លោកក៏បានអរគុណ ដល់គណៈពង្រឹងឃុំព្រែក អំបិល ដែលដឹកនាំ ដោយលោក កែវ រ៉េមី និងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ ដែលយកចិត្តទុកដាក់ដោះស្រាយ បញ្ហាជូនពលរដ្ឋ បានទាន់ពេលវេលា ។

យ៉ាងណាក្តីលោក ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវសុំ មានការប្រុងប្រយ័ត្ន ពិសេសនោះកុំបើកបរលឿនពេក ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ ក៏ដូចប៉ះពាល់អ្នក ធ្វើដំណើរ ឬក្មេងៗចេញសាលាផងដែរ ។
តាងនាមប្រជាពលរដ្ឋក្នុងឃុំ លោកបូ រ៉ា ក៏ស្នើសុំឲ្យគណៈពង្រឹង ពិចារណាក្នុងការចាក់ខឿន ដើម្បីកាត់បន្ថយការ បើកបរល្បឿនលឿន ពីជនមួយចំនួន ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ ដោយប្រការណាមួយជាចៃដន្យផងដែរ ។
សូមជម្រាបថា ក្នុងពិធីបើករដ្ឋានសាងសង់ផ្លូវកន្លងមក លោកប្រាក់ សុខុនឧបនាយករ ដ្ឋមន្ត្រីរ ដ្ឋមន្ត្រីក្រសួងការបរទេស បានឲ្យដឹងថាផ្លូវមួយខ្សែនេះ នឹងសាងសង់រួចរាល់នៅមុន បុណ្យ ចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខនេះ ៕ ដោយ៖ ស សំណាង

To Top