ព័ត៌មានជាតិ

ខែធ្នូ ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគ ជាង២៦ម៉ឺនដុល្លារ

ភ្នំពេញ ៖ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល កាលខែធ្នូ ឆ្នាំ២០១៩ បានទទួលថវិកាបរិច្ចាគ ចំនួន ៣៩៣,៤៤៤,៩០០ រៀល (ស្មើនឹងជាង៩ម៉ឺនដុល្លារ) និង ១៧៦,៤៩៨ ដុល្លារ។

យោងតាមឮសេចក្ដីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា «ក្នុងខែធ្នូ ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការ បង្កើតឡើងដោយរាជរដ្ឋាភិបាល ក្នុងគោលដៅចូលរួមធានានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង បានទទួលថវិកាបរិច្ចាគ សរុបចំនួន ៣៩៣,៤៤៤ ,៩០០រៀល និង ១៧៦,៤៩៨ ដុល្លារពី សប្បុរសជនចំនួន ៦ ៨៦៧ រូប ក្នុងនោះ សមាជិកកិត្តិយស ចំនួន១៧ រូប សមាជិកគាំទ្រចំនួន ៤ ៧៨៦រូប និងសប្បុរសជនផ្សេងៗចំនួន ២ ០៦៤រូប»។

មូលនិធិគន្ធបុប្ផាកម្ពុជា លើកទឹកចិត្តដល់សាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានាឲ្យបន្តចូលរួមបរិច្ចាគ តាមរយៈការចូលជាសមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០,០០០,០០០រៀល ៥,០០០ ដុល្លារ ក្នុង១ឆ្នាំ ឬជាសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥,០០០រៀល ក្នុង១ខែ ៦០,០០០រៀល ក្នុង១ឆ្នាំ៕

ដោយ ៖ អេង ប៊ូឆេង

To Top