ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ប្តូរទីតាំង ធ្វើព្រលានយន្តហោះថ្មី នៅកោះកុង ទៅស្រុកមណ្ឌលសីមាវិញ

ភ្នំពេញ ៖ បើតាមគម្រោង រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យក្រុមហ៊ុន ក្នុងស្រុកនិងក្រៅស្រុកវិនិយោគ លើការសាងសង់ ព្រលានយន្តហោះថ្មី នៅខេត្តកោះកុង គឺនៅលើដីអតីតព្រលានយន្តកោះកុង ស្ថិតនៅក្រុងខេមរភូមិន្ទ ប៉ុន្តែបច្ចុប្បន្នបានសម្រេចប្តូរទីតាំងទៅ ភូមិកោះប៉ោ ស្រុកមណ្ឌលសីមាវិញ។

ការផ្លាស់ប្តូរគម្រោងនេះ ដោយសារមានផលប៉ះពាល់ ច្រើននៅទីតាំងចាស់។

គ្រោងការ នៃការវិនិយោគព្រលាន យន្តហោះនៅកោះកុង ធ្វើឡើងរវាងក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន Bangkok Airway របស់ថៃ ដែលនឹងចំណាយ ប្រមាណជា៤០លានដុល្លារ ។

យោងតាមលិខិត របស់ទីស្តីការ គណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ទើបចេញផ្សាយជាសាធារណៈ នៅថ្ងៃ១៣ មករា នេះបានឲ្យដឹងថា “រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍ ឲ្យប្តូរទៅវិនិយោគនៅទីតាំងថ្មី សម្រាប់ធ្វើព្រលានយន្តហោះលើផ្ទៃដី ទំហំប្រមាណពី៤០០ទៅ៦០០ហិកតា ស្ថិតនៅភូមិកោះប៉ោ ស្រុកមណ្ឌលសីមា ខេត្តកោះកុង” ៕

To Top