ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនជិតកន្លះគីឡូក្រាម

ភ្នំពេញ ៖ នគរបាលប៉ុស្ត៍ភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀនជិតកន្លះគីឡូក្រាម នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ពឹង គឹមហ័ន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

វត្ថុតាងមាន៖ ដកហូតគ្រឿងញៀនជិតកន្លះគីឡូក្រាម និងម៉ូតូ១គ្រឿង ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ1CA-4454 ,ទូរស័ព្ទ២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីបន្ត៕

To Top