ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតអាមេរិក ជួបមេបញ្ជាការ កងទ័ពជើងគោក ហ៊ុន ម៉ាណែត

ភ្នំពេញ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានជួបជាមួយ នឹងអគ្គមេបញ្ជាការង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ទៅលើអទិភាព និងបញ្ហាប្រឈមមួយចំនួន នៅក្នុងតំបន់ ។

តាមរយៈបណ្តាញសង្គម ធ្វីតធើ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា Patrick Murphy បានបញ្ជាក់ ពីការជួបជាមួយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ ជុំវិញបញ្ហាអទិភាព ហើយនិងបញ្ហាប្រឈមមួយចំនួន នៅក្នុងតំបន់ ព្រមទាំងជំហ៊ានចាំបាច់មួយចំនួន ដើម្បីលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយបញ្ហានេះ នឹងអាចជួយកសាង សក្តានុពល កាន់តែខ្លាំងថែមទៀត សម្រាប់កិច្ចសហប្រតិបត្តការ រវាងប្រទេសទាំងពីរ នៅក្នុងពេលអនាគត៕

To Top