ព័ត៌មានជាតិ

ប្រធានាធិបតី ចិនលើកឡើងអំពី ភាពអយុត្តិធម៌ និងវិសមភាព នៅក្នុងទំនាក់ទំនងអន្តរជាតិ ពេលចូលដល់ដីមីយ៉ាន់ម៉ា

បរទេស៖ ត្រូវបានហាមឃាត់ ដោយពួកបស្ចឹមប្រទេស ចាប់តាំងពីការបង្ក្រាបទៅលើជនជាតិរ៉ូហ៊ីងយ៉ានៅឆ្នាំ ២០១៧ ដែលត្រូវបានពិពណ៌នាថា ជា“ អំពើប្រល័យពូជសាសន៍” ដោយអង្គការសហប្រជាជាតិ មកនោះ ប្រទេសភូមា ឬមីយ៉ាន់ម៉ា អាចពឹងផ្អែកលើសម្ព័ន្ធមិត្តដ៏រឹងមាំមួយនោះ គឺប្រទេសចិន។ ស្របពេលដែលតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ គ្រោងនឹងចាត់ការ នៅថ្ងៃព្រហស្បតិ៍ទី ២៣ ខែមករា ស្តីពី“ វិធានការបន្ទាន់” ដែលត្រូវចាត់វិធានការប្រឆាំងនឹងមីយ៉ាន់ម៉ា ប្រធានាធិបតីស៊ីជីនពីង បានធ្វើទស្សនកិច្ចរយៈពេល ២ ថ្ងៃទៅកាន់ប្រទេសនេះ កាលពីថ្ងៃទី ១៧ ខែមករា ដែលជាទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋចិនតាំងពីឆ្នាំ ២០០១។ នៅពេលមកដល់ លោកស៊ីបាននិយាយអំពី“ ភាពអយុត្តិធម៌និងវិសមភាពនៅក្នុងទំនាក់ទំនងអន្តរជាតិ” ។

យោងតាមសារព័ត៌មាន Le Monde ចេញផ្សាយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺប្រទេសចិនហាក់ដូចជាផ្តោតសំខាន់ទៅលើដំណើរទស្សនកិច្ចនេះ ដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលទីក្រុងប៉េកាំង ជាងអាជ្ញាធរភូមាផ្ទាល់ខ្លួនឯងទៅទៀត។ ក្នុងអំឡុងពេលមួយសប្តាហ៍ សារព័ត៌មានចិនបានសរសេរអត្ថបទនៅទំព័រមុខ ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ពេលខ្លះផ្តល់ចំណាប់អារម្មណ៍ថា ចង់បង្ខំជួយដល់ភូមា។

ប្រទេសចិនមិនត្រឹមតែមានគោលជំហរជាដៃគូសំខាន់របស់ប្រទេសនេះប៉ុណ្ណោះទេ ថែមទាំងប្រទេសជិតខាងឥណ្ឌាផងដែរ ប៉ុន្តែថែមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ ដែលនឹងអនុញ្ញាតឱ្យប្រទេសនេះភ្ជាប់ដោយផ្ទាល់ទៅមហាសមុទ្រឥណ្ឌាដោយឆ្លងកាត់ច្រក ម៉ាឡាកា។ ច្រករបៀងសេដ្ឋកិច្ចនេះ ដែលត្រូវបានពិពណ៌នាថាជា“ អាទិភាពក្នុងចំណោមអាទិភាព” របស់លោកស៊ីជិនពីង នៅថ្ងៃសុក្រទី ១៧ ខែមករានេះគឺជាផ្នែកសំខាន់មួយនៃ“ ផ្លូវសូត្រថ្មី” ដែលជាកម្មវិធីវិនិយោគអន្តរជាតិដ៏មហិមាមួយដែលបានបង្កើតឡើងដោយលោកស៊ីជិនពីង នៅឆ្នាំ ២០១៣ ។ នៅក្នុងប្រទេសភូមា វាគួរអោយកត់សំគាល់ពាក់ព័ន្ធនឹងការបង្កើតតំបន់ឧស្សាហកម្មដ៏ធំមួយ និងកំពង់ផែទឹកជ្រៅមួយនៅឯទីក្រុង Kyaukpyu ក្នុងរដ្ឋរ៉ាក់ឃី (ភាគខាងលិច) ដែលជាកន្លែងដែលជនជាតិរ៉ូហ៊ីងយ៉ាត្រូវបានបង្កើតឡើង។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស៊ីជីនពីង និងប្រមុខរដ្ឋាភិបាល លោកស្រីអ៊ុងសានស៊ូជី បានចាប់ផ្តើមកិច្ចព្រមព្រៀងចំនួន ៣៣ ។ ព័ត៌មានលម្អិតមិនត្រូវបានគេបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែមានការព្រួយបារម្ភខ្លះទាក់ទងនឹងក្រុង Kyaukpyu និងផ្លូវដែកដែលគួរតែភ្ជាប់កំពង់ផែនេះទៅខេត្តយូណាននៅភាគនិរតីនៃប្រទេសចិន។ បំពង់បង្ហូរប្រេង និងបំពង់បង្ហូរឧស្ម័នត្រូវបានសាងសង់រួចហើយនៅទីនោះដោយនាំយកហ្គាសនិងប្រេងមកប្រទេសចិន៕ ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top