ព័ត៌មានជាតិ

អ្នកនាំពាក្យរាជ រដ្ឋាភិបាលនឹងធ្វើ សន្និសីទសារព័ត៌មាន ១អាទិត្យ ២ដង

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នឹងធ្វើ សន្និសីទ សារព័ត៌មាន ១អាទិត្យ ចំនួន២ដង គឺនៅថ្ងៃច័ន្ទ និងព្រហស្បតិ៍ ដើម្បីលើកយកបញ្ហាផ្សេង មកពិភាក្សា និងស្វែងរកដំណោះស្រាយ ។

នេះបើតាមការបញ្ជាក់ ពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាព របស់ក្រសួងសុខាភិបាល និងបច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីៗ នៅព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ៕ អេង ប៊ូឆេង

To Top