ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី៖ បុណ្យទានម្ដងៗ បានរឹតចំណងមិត្តភាព កាន់តែស្និទ្ធស្នាល រវាងជាតិសាសន៍

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ពិធីបុណ្យទានម្តងៗគឺបានរឹតចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងការស្រឡាញ់រាប់អាននិងកាន់តែមានភាពស្និទ្ធស្នាល រវាងជាតិសាសន៍មួយទៅ ជាតិសាសន៍មួយទៀត ដែលកំពុងរស់នៅក្រោមដំបូល នៃសន្តិភាព។

តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០សម្ដេចបានថ្លែងថា ស្របពេលដែលពិធីសែនចូលឆ្នាំចិន នឹងចូលមកដល់ថ្ងៃស្អែកទី ២៤ មករា ឆ្នាំ២០២០នេះ គឺប្រជាពលរដ្ឋខ្មែរ-ចិន និងពលរដ្ឋខ្មែរមួយចំនួនធំ នៅទូទាំងប្រទេស ក៏បានត្រៀមរៀបចំខ្លួនរួចស្រេច ហើយដើម្បីចូលរួមអបអរសាទរ និងសប្បាយរីករាយក្នុងឆ្នាំថ្មីទាំងអស់គ្នា។

សម្ដេចបន្តថា “តាមរយៈពិធីបុណ្យទានម្តងៗ គឺបានរឹតចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងការស្រឡាញ់រាប់អាន និងកាន់តែមានភាពស្និទ្ធស្នាលរវាងជាតិសាសន៍យើងទូទាំងប្រទេសដែលកំពុងរស់នៅសុខដុមក្រោមដំបូលសន្តិភាពជាមួយគ្នា”។

ក្នងឱកាសនោះសម្ដេច ក៏បានជូនពរពលរដ្ឋខ្មែរ-ចិន និងពលរដ្ឋទូទាំងប្រទេស បានសុខសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន ខាងមុខនេះផងដែរ៕

To Top