ព័ត៌មានជាតិ

ស្លាប់និងរបួស៥៧នាក់ ដោយគ្រោះថ្នាក់ ចរាចរណ៍២ថ្ងៃ នៃថ្ងៃចូលឆ្នាំចិន

ភ្នំពេញ ៖ យោងតាមរបាយការណ៍ ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស រយៈពេល២ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណី ជនជាតិចិន-វៀតណាម នៅថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ស្លាប់និងរងរបួស៥៧នាក់ ក្នុងនោះកើតឡើង៣៥លើក។

ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ បានបង្កឲ្យមានមនុស្សរបួសធ្ងន់- ស្រាល ២២នាក់(ស្រី១២នាក់) និងមានមនុស្សស្លាប់១៤នាក់ (ស្រី២នាក់), កើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន២២លើក ។

សម្រាប់ថ្ងៃ ២៦ មករា បណ្តាលឲ្យមនុស្សស្លាប់៩ (ស្រី២នាក់) និងបង្កឲ្យមានរបួសធ្ងន់ ១០នាក់ (ស្រី២នាក់)-ស្រាល ២នាក់ (ស្រី០នាក់) កើតឡើង ដោយសារ ហេតុការណ៍ប៉ះទង្គិច ចំនួន ១៣លើក៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top