ព័ត៌មានជាតិ

គជបជ ប្រជុំ ពិភាក្សា ស្តីពី ការពង្រឹងកិច្ចសហការ ជាមួយ អង្គការដៃគូ ក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

ភ្នំពេញ៖ គណៈកម្មាធិការ ជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ នាភោជនីយដ្ឋានទន្លេបាសាក់២ បានបើកកិច្ចប្រជុំ ពិភាក្សា ស្តីពី ការពង្រឹងកិច្ចសហការ រវាងគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងអង្គការអភិវឌ្ឍន៍ វិស័យឯកជន ជាដៃគូក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងពិធីប្រគល់ លិខិតថ្លែងអំណរគុណ ចំពោះកិច្ចសហការកន្លងមក ដែលប្រព្រឹត្តិឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស្រី ជូ ប៊នអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍ (គជបជ) ព្រមទាំងមានការ អញ្ជើញចូលរួម ពីឧត្តមសេនីយ៍ឯក វេជ្ជ ប៉ុណ្ណ សំខាន់ ជាអគ្គលេខាធិការ និង អង្គការដៃគូអភិវឌ្ឍនានា ក្នុងការងារ ប្រយុទ្ធប្រឆាំង អំពើ ជួញដូរមនុស្ស នៅប្រទេសកម្ពុជា និងវិស័យឯកជនជាច្រើនរូប។

លោកស្រី ជូ ប៊នអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍ (គជបជ) បានសង្កត់ធ្ងន់ទៅលើមូលហេតុ ដែលចាំបាច់ត្រូវរួមគ្នា ក្នុងការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ព្រោះថា ការរំលោភបំពានកម្លាំងពលកម្ម ផ្លូវភេទ ជាពិសេសការជួញដូរមនុស្ស ជាទូទៅមិនមានរូបរាង ឬភស្ដុតាងច្បាស់លាស់ទេ បើមានករណីកើតឡើង ក្រោយការរាយការណ៍ មានការសន្និដ្ឋានបថម គឺត្រូវការស្រាវជ្រាវអង្កេតតាមដាន ចំណាយពេលយូរ រហូតឈានដល់ការចាប់ខ្លួនជនល្មើស និងកាត់ទោស។ ការងារត្រូវរត់ ពីក្រោយជនល្មើស ដែលត្រូវការបន្ថែមល្បើនដាច់ខាត។

ក្នុងឱកាសនោះលោកស្រី ក៏បានអំពាវនាវឱ្យគ្រប់វិស័យទាំងអស់ ត្រូវតែ កុំព្រងើយកន្តើយ ចំពោះបញ្ហាជួញដូរមនុស្សនេះ មិនថាតែរដ្ឋាភិបាល ក្រសួងមន្ទីរស្ថាប័ន អង្គការ សមាគម សាលារៀន ប្រជាជន ក្រុមហ៊ុនសំលៀកបំពាក់ កសិកម្ម សិប្បកម្ម ចំណីអាហារ ដឹកជញ្ជូន។ល។ នោះទេ សូម្បីតែក្រុមហ៊ុនអចលនទ្រព្យ ក៏ត្រូវដឹងលឺ និងចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top