ព័ត៌មានជាតិ

និស្សិតខ្មែរ ៣០នាក់ សិក្សានៅចិន បានមកដល់កម្ពុជា វិញហើយនៅព្រឹកនេះ

ភ្នំពេញ ៖ ដើម្បីការពារសុវត្ថិភាព អាជ្ញាធរចិន បានបញ្ជូនក្រុមនិស្សិតខ្មែរ ចំនួន៣០នាក់ មកកម្ពុជាវិញ ហើយនៅព្រឹកថ្ងៃ ទី២៨ ខែមករា ឆ្នាំ ២០២០ តាមច្រកទ្វារព្រំដែន អន្តរជាតិ ប៉ោយប៉ែត ដើម្បីបញ្ចៀស ពីការឆ្លងជំងឺកូរ៉ូណាវីរុស ។

លោក កែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹង ផ្អែកតាមការស្គែនប្រចាំការ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឃើញថា ក្រុមនិស្សិតទាំងនេះ ពុំមាននរណាម្នាក់ មានផ្ទុកជំងឺកូរ៉ូណាឡើយ ។

និស្សិតទាំងនោះ ត្រូវបានបញ្ជូនតាមយន្តហោះ ចុះនៅទីក្រុងបាងកក ប្រទេសថៃ រួចបន្តមកតាមច្រកអន្តរជាតិប៉ោយប៉ែត ។ បើតាមការផ្សព្វផ្សាយរបស់កាសែតកម្ពុជាថ្មី៕

To Top