ព័ត៌មានជាតិ

ជិះម៉ូតូស្មាស់ មកភ្ជង់យកម៉ូតូ អាសង់២០២០ ទាំងកណ្ដាលថ្ងៃ​ នៅខណ្ឌមានជ័យ បានសុវត្ថិភាព

ភ្នំពេញៈ ជនសង្ស័យម្នាក់ បានជិះម៉ូតូស្មាសវីមួយគ្រឿង ប្រដាប់ដោយអាវុធខ្លីមួយដើម បានជិះដេញភ្ជង់ប្លន់ យកអាសង់ ឆ្នាំ២០២០ ពីនារីម្នាក់ បានសម្រេច កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្លូវ៣៧១ ច្រកចូលបូរីជឹបម៉ុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ម៉ូតូរងគ្រោះ មានឈ្មោះ លាក់ អាយុជាង២០ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានបូរី ជឹប ម៉ុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ស្ត្រីជាម្តាយនារីរងគ្រោះបាន និយាយប្រាប់សមត្ថកិច្ចថា មុនកើតហេតុ កូនស្រីរបស់គាត់ បានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1ID- 7254 ទៅទិញម្ហូបនៅផ្លូវ៣៧១ សង្កាត់បឹងទំពន់ ហើយបានជិះម៉ូតូត្រឡប់មកវិញ ដល់ចំនុចច្រកចូលបូរីជឹបម៉ុង ក៏មានជនសង្ស័យម្នាក់ ជិះម៉ូតូស្មាស់ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿង ប្រដាប់ដោយអាវុធខ្លីមួយដើម ដេញភ្ជង់ប្លន់យកម៉ូតូ ពីកូនស្រីគាត់ ជិះគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូស្មាស មួយគ្រឿង នៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានចុះដល់ទីតាំងកើតហេតុ នឹងបាននាំនារីជាម្ចាស់ម៉ូតូ មកសួរនាំ នឹងដាក់ពាក្យបណ្តឹង ដើម្បីស្រាវជ្រាវ តាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

To Top