ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី១០៦នាក់ តវ៉ាសុំបើកប្រាក់ខែ និងសុំបញ្ជូលឈ្មោះ ទៅបំពេញការងារកន្លែងថ្មី

ភ្នំពេញ ៖ បុគ្គលិក ក្រុមហ៊ុនស៊ីនទ្រី ប្រមាណ១០៦នាក់ ប្រុសស្រីធ្វើការតវ៉ា សុំអន្តរាគមន៍ ជួយរកដំណោះស្រាយ បើកប្រាកខែ ដែលក្រុមហ៊ុនបញ្ឍប់ការងារ មុនកិច្ចសន្យា និងស្នើបញ្ជូលឈ្មោះទាំង១០៦នាក់ អោយទៅបម្រើការងារ កន្លែងថ្មីផងដែរ នាព្រឹកថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២០នៅចំណុច នៅខាងមុខក្រុមហ៊ុនស៊ីនទ្រី អាគារលេខ ៤៤២D ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី បានអោយដឹងថា ក្រុមគាត់សុំតែ ២ចំណុចទេ ក្នុងនោះ១-សុំបើកប្រាក់ខែ ប្រាក់បញ្ឈប់ពីការងារ ប្រាក់បំណាច់ឆ្នាំ ប្រាក់សព្វបែបយ៉ាង ដែលក្រសួងការងារ បានបំពេញអោយនោះ និង ទី២~សុំទៅបម្រើការងារ នៅក្រុមហ៊ុន ដែលបង្កើតឡើង ដោយសាលារាជធានីភ្នំពេញ ទាំង ១០៦នាក់ វិញ ។ ប៉ុន្តែបើមិនបានទេ គឺពួកគាត់ធ្វើការតវ៉ា នៅមុខក្រុមហ៊ុនរៀងរាល់ថ្ងៃតែម្តង ។

សូមបញ្ជាក់ផងដែរ ការតវ៉ានេះជាលើទី២ ក្រោយពីធ្វើការសម្របសម្រួល មិនត្រូវពីក្រុមហ៊ុន ក្នុងនោះអាជ្ញាធរ ស្នើអោយបងប្អូន ជាបុគ្គលិកមិនហាមឃាត់ការតវ៉ាទេ នោះជាសិទ្ធបុគ្គលតែសុំឡើងអោយផុតពីចិញ្ចើមផ្លូវ តែហាមកុំធ្វើតវ៉ាបិទផ្លូវព្រះមុនីវង្ស គឺជាផ្លូវធំប្រជាពលរដ្ឋផ្សេងទៀត ធ្វើដំណើរឆ្លងកាត់ច្រើន ហើយនគរបាលឈរជើងទីតាំង សម្រួលចរាចរណ៍ជៀស វាងការកកស្ទះ ៕

To Top