ព័ត៌មានជាតិ

នាយកវិទ្យាល័យកោះកុង ចែកម៉ាស់ ដល់សិស្សានុសិស្ស ១៦០០នាក់ ក្នុងការពារជំងឺរលាកសួត វីរុសកូរ៉ូណាថ្មី

កោះកុង : លោក ផូប៊ុន ធឿន នាយកវិទ្យាល័យកោះកុង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បានធ្វើការចែកម៉ាស់ ដល់សិស្សានុសិស្ស ចំនួន១៦០០នាក់ ដើម្បីការពារជំងឺឆ្លងរលាកសួត វីរុសកូរ៉ូណាថ្មី ។

លោក ផូប៊ុន ធឿន បានឲ្យដឹងថា ដោយមានការព្រួយបារម្ភ របស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងអប់រំ និងមានការចង្អុលបង្ហាញ ពីអាជ្ញាធរខេត្តលោក និងលោកគ្រូអ្នកគ្រូបានធ្វើការចែកម៉ាស់ ចំនួន១៦០០ម៉ាស់ ដល់សិស្សានុសិស្សដែលមកសិក្សា នៅវិទ្យាល័យកោះកុង ហើយធ្វើការណែនាំពន្យល់ដល់សិស្ស ទាំងអស់ឲ្យចេះការពារ ហើយចេះអនាម័យខ្លួនឯងផង ដើម្បីការពារជំងឺឆ្លងរលាក់សួត វីរុសកូរ៉ូណាថ្មី ព្រោះជំងឺប្រភេទនេះធ្វើឲ្យគ្រោះថ្នាក់ រហ័សដល់អាយុជីវិតមនុស្ស។ ហេតុដូច្នេះប្អូនៗ ត្រូវមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់និងអនុវត្តន៍ទៅ តាមការណែនាំរបស់លោកគ្រូពេទ្យ ។

ផ្ទាំងពាណិជ្ជកម្ម

លោកនាយកបានបន្តថា រាល់ថ្ងៃដល់ម៉ោងគោរពទង់ជាតិ លោកតែងតែធ្វើការក្រោនរំលឹកពន្យល់ និងអបរំជាប្រចាំហើយធ្វើការណែនាំដល់ថ្នាក់រៀន បន្ថែមទៀតផងដែរ ហើយលោកបានធ្វើការណែនាំ ដល់សិស្សានុសិស្សទាំងអស់ បើមានលក្ខណៈសង្ស័យក្នុងខ្លួនប្អូនៗ ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើការត្រួតពិនិត្យពិគ្រោះយោបល់ ពីក្រុមលោកគ្រូពេទ្យដោយ មិនត្រូវនៅហែរអង់ឡើយ ។

លោកនាយកបានបញ្ជាក់ថា នៅក្នុងបរិវេនសាលារៀន មានធុងទឹកស្អាត១ ដោយដាក់ទឹកពេញនឹងមានសាប៉ូសាលា ទុកសម្រាប់សិស្សានុសិស្សលាងដៃ មុនហូបចំណីអាហារ ឬអាហាររួចលាងដៃនៅទីនេះ ហើយចំពោះបញ្ហាធុងទឹកស្អាតលោក នឹងមានគម្រោងដាក់បន្ថែមទៀត។

To Top