ព័ត៌មានជាតិ

ឆ្នាំ២០១៩ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដកហូតឯកសារ មិនប្រក្រតី ដែលជនបរទេស កាន់កាប់នៅកម្ពុជា ជាង៣ម៉ឺនឯកសារ

ភ្នំពេញ ៖ ក្នុងឆ្នាំ២០១៩ អគ្គនាយករដ្ឋានអន្ដោប្រវេសន៍ បានដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេសកំពុង កាន់កាប់ប្រើប្រាស់ចំនួន ៣៧.៤៣៦ឯកសារនិង ២០.១០៧គ្រួសារ ។

យោងតាមរបាយការណ៍ បូកបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងទិសដៅកាងារឆ្នាំ២០២០ អានដោយ ឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករង អន្តោប្រវេសន៍ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា អគ្គនាយករដ្ឋាន អន្ដោប្រវេសន៍ បានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នៅកម្ពុជាចំនួន ៣៧.៤៣៦ ឯកសារ មានចំនួន ២០.១០៧គ្រួសារ មនុស្ស ៦៩.៩៥៧នាក់ស្រី ៣៣.៨៧៦នាក់ ស្មើនឹង ៩៤,៩៧% នៃចំនួន ដែលបានធ្វើស្ថិតិ”។

លោកបន្ដថា អគ្គនាយករដ្ឋានអន្ដោប្រវេសន៍ បានទទួលពាក្យសុំប្រកាស ទទួលស្គាល់ជាជនបរទេស អន្តោប្រវេសន៍ចំនួន ៣២.៦៣៧គ្រួសារ មនុស្ស ១០៣.៧៣៨នាក់ ក្នុងនោះ ក្រសួងបានចេញ ប្រកាសទទួលស្គាល់ ចំនួន២០.២២៨គ្រួសារ មនុស្ស ៦០.២៧៩នាក់ ដោយបានប្រគល់ ជូនស្នងការដ្ឋាននគរបាល រាជធានី -ខេត្ត ដើម្បីចែកអោយ ជនបរទេសអន្តោប្រវេសន៍ ប្រើប្រាស់តាមច្បាប់ ។

លោកបន្ថែមអគ្គនាយករដ្ឋាន អន្ដោប្រវេសន៍ក៏បាន ទទួលពាក្យសុំបណ្ណស្នាក់នៅ អចិន្ត្រៃយ៍ចំនួន ២៨.៩៤៥គ្រួសារ មនុស្ស ៨៩.៧៨៦នាក់ ក្នុងនោះក្រសួង បានចេញបណ្ណស្នាក់នៅ អចិន្ត្រៃយ៍ចំនួន ១៦.០១៧គ្រួសារ មនុស្សចំនួន៤៥.០៩៧នាក់។

គួរកត់សម្គាល់ថា ជនបរទេសអន្តោប្រវេសន៍ នៅកម្ពុជាមានចំនួន ២៨.៩៤៥គ្រួសារ មនុស្សរួម ៨៩.៧៨៦នាក់ មាន ១១សញ្ជាតិ ក្នុងនោះ សញ្ជាតិវៀតណាម ចំនួន ៨៩.៤៧១នាក់ ស្រី ៤២.៨៣៦នាក់ អាយុ ១៨ឆ្នាំឡើង ៦៣.២៨១នាក់។

សូមរំលឹកថា នៅព្រឹក ថ្ងៃ ទី ៣០ មករា នេះអគ្គនាយករដ្ឋានអន្ដោប្រវេសន៍ បើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងទិសដៅកាងារឆ្នាំ២០២០ ក្រោមអធិបតីភាព នាយឧត្តម សេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយករដ្ឋានអន្ដោប្រវេសន៍ ៕ដោយ អេង ប៊ូឆេង

To Top