ព័ត៌មានជាតិ

លុយជាង៧លានដុល្លារ ដែលរឹបអូស បានពីជនបរទេស នាំចូលកម្ពុជា ក្នុងឆ្នាំ២០១៩ ត្រូវបានយកទៅតម្កល់ នៅធនាគារជាតិ (វីដេអូ)

លុយជាង៧លានដុល្លារ ដែលរឹបអូស បានពីជនបរទេស នាំចូលកម្ពុជា ក្នុងឆ្នាំ២០១៩

លុយជាង៧លានដុល្លារ ដែលរឹបអូស បានពីជនបរទេស នាំចូលកម្ពុជា ក្នុងឆ្នាំ២០១៩ ត្រូវបានយកទៅតម្កល់ នៅធនាគារជាតិhttps://www.dap-news.com/national/2020/01/30/29270/

Posted by Dap_News_Website on Thursday, January 30, 2020

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ អគ្គនាយក នៃអគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៍ បញ្ជាក់ថា លុយជាង៧លានដុល្លារ ដែលបានរឹបអូស ពីជនជាតិ ចិន-កូរ៉េ កាលពីឆ្នាំ២០១៩ នៅព្រលានយន្តអន្តរជាតិភ្នំពេញ និងសៀមរាប បានយកទៅតម្កល់ទុក នៅធនាគារជាតិ នៃកម្ពុជា រួចស្រេចហើយ ។

ក្នុងសន្និបាតបូកសរុបលទ្ធផលកក្នុង ប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅ ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២០ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងថាជនសង្ស័យទាំង៩នាក់(ពាក់ព័ន្ធការនាំលុយគ្មានប្រភពច្បាស់) ដែលបានឃាត់ខ្លួនដាច់ ដោយឡែកពីគ្នានោះបន្តឃុំខ្លួន ដើម្បីបន្តស៊ើបអង្កេតបន្ថែម នៅប្រទេសកំណើតរបស់ពួកគេ។

នាយឧត្តមសេនីយ៍ មានប្រសាសន៍ថា “ក្រោយពីយើងបាមឃាត់ខ្លួនទាំងអស់៩ នាក់ កូរ៉េ ២នាក់ បួនករណីនឹងយើងដកលុយបានជាង៧លានដុល្លារ ។ ហើយបឋមយើងបញ្ជូនទៅតុលាការ ហើយជនសង្ស័យនឹងឃុំឃាំងបណ្ដោះអាសន្ននៅពន្ធនាគារ ហើយថវិកាទាំងហ្នឹងត្រូវបានរក្សាទុក នៅធនាគារជាតិ”។
នាយឧត្តមសេនីយ៍ឲ្យដឹងបន្ថែមថា នីតិវិធីបន្ដនគរបាលកម្ពុជាកំពុងទាក់ទង ទៅប្រទេសដើមកំណើត របស់ពួកគេដើម្បីស៊ើបអង្កេតបន្ថែមទាក់ទង និងករណីលុយ ដែលពួកគេបានយកមកប្រទេសកម្ពុជា ដោយខុសច្បាប់ផងដែរ ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងសៀមរាប បានចាប់ខ្លួនជនសង្ស័យ ជាជនជាតិចិននិងជនជាតិកូរ៉េចំនួន៩នាក់ដាច់ដោយឡែកពីគ្នា ខណៈពួកគេបាននាំលុយចំនួន រាប់លាន ដុល្លារអាមេរិក ពុំមានការបញ្ជាក់ពីប្រភព ហិរញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុង ម៉ាកាវ ចូលមកចូលកម្ពុជា ៕ ដោយ ៖ អេង ប៊ូឆេង

To Top