ព័ត៌មានជាតិ

បច្ចុប្បន្នកម្ពុជា មានជនបរទេស ស្របច្បាប់ ជិត៩ម៉ឺននាក់ ខណៈវៀតណាម ច្រើនជាងគេ

ភ្នំពេញ ៖ លោក សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៧៥ មកដល់ បច្ចុប្បន្ន មានជនអន្ដោប្រវេសន៍ ស្របច្បាប់ នៅកម្ពុជា ចំនួន៨៩៧៨៦នាក់ ក្នុងនោះ ជនជាតិវៀតណាម ច្រើនជាងគេ។

ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ លោក សុខ ផល មានប្រសាសន៍ថា “ក្នុងប្រទេសរបស់យើង ជនអន្ដោប្រវេសន៍ ដែលស្របច្បាប់តួលេខគោលបំផុត តាំងពីឆ្នាំ១៩៥៧ រហូតដល់ពេលឥឡូវមានចំនួន៨៩៧៨៦នាក់” ។

លោកបន្ដថា “ចង់អ្នកណានិយាយថា តួលេខ៥០ម៉ឺននាក់ តួលេខ២០ម៉ឺននាក់ និយាយចុះ ប៉ុន្ដែតួលេខពិតប្រាកដដែលអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ជារបស់ក្រសួងមហាផ្ទៃ មានតួលេខតែប៉ុណ្ណឹង ៨៩៧៨៦” ។

លោកបញ្ជាក់ថា តួលេខនេះគ្មានការបិទបាំងឡើយ ។ ជនបរទេសស្របច្បាប់ នៅកម្ពុជាមានចំនួន១១ សញ្ជាតិ ។ លោកថា ប្រសិនអ្នកណារកឃើញ តួលេខលើសពីនេះទៀត ត្រូវរាយការណ៍មកក្រសួមហាផ្ទៃ ៕ ដោយ អេង ប៊ូឆេង

To Top