ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញបិទសន្និ បាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានអញ្ជើញចូលរួមបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ។

យោងតាមរបាយការណ៍ បូកបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ បានឲ្យដឹងថា អគ្គនាយករដ្ឋានអន្ដោប្រវេសន៍ បានដកហូត ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេស កំពុងកាន់កាប់ប្រើប្រាស់ចំនួន ៣៧.៤៣៦ ឯកសារ មាន២០.១០៧គ្រួសារ មនុស្ស ៦៩.៩៥៧នាក់ ស្មើនឹង ៩៤,៩៧% នៃចំនួនដែលបានធ្វើស្ថិតិ។

ផ្ទាំងពាណិជ្ជកម្ម

របាយការណ៍បន្ដថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណ៍ ប្រកាសបិទការភ្នាល់គ្រប់ប្រភេទ តាមប្រព័ន្ធអេឡិចត្រូនិច online អគ្គនាយករដ្ឋាន អន្ដោប្រវេសន៍ បានអះអាងថា មានជនជាតិចិនជាង២០ម៉ឺននាក់ បានចាកចេញពីកម្ពុជា ៕ ដោយ៖ អេង ប៊ូឆេង

To Top
×