ព័ត៌មានជាតិ

ចិនមិនអាចរៀបចំឲ្យ សម្តេចតេជោ ទៅទីក្រុងវូហានបានទេ ដោយកំពុងផ្ទុះជាខ្លាំង នូវវីរុសកូរ៉ូណា

ភ្នំពេញ៖ ក្រសួងការបរទេសចិន បានជូនដំណឹងដល់ភាគីកម្ពុជាថា មិនអាចរៀបចំឲ្យសម្ដេចតេជោ ហ៊ុន សែន បាយករដ្ឋមន្រ្តីកម្ពុជាទៅកាន់ទីក្រុងវូហាន បានទេ ដោយសារ ទីនោះកំពុងរីករាលដាលខ្លាំងបំផុត នៃមេរោគកូរ៉ូណាថ្មី។

ដូច្នេះនៅថ្ងៃស្អែកនេះ សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូត្រឡប់ទៅមាតុភូមិវិញ ក្រោយពីបញ្ចប់បេសកម្មនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។នេះបើតាមការផ្សព្វផ្សាយរបស់BTV៕

To Top