ព័ត៌មានជាតិ

អភិបាលខណ្ឌ ចំការមន ចុះពន្លឿន ការបុកស៊ីផាយ ប្រឡាយបឹងត្របែក

ភ្នំពេញ ៖ អភិបាលខណ្ឌចំការមន លោក ថេង សុថុល រួមដំណើរដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌ និងមន្រ្ដីជំនាញក្រោម ឱវាទ របស់រដ្ឋបាលខណ្ឌ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យស្ថានភាព ការបុកស៊ីផាយប្រឡាយបឹងត្របែក និងការសង់ផ្ទះបណ្តោះអាសន្ន ជូនប្រជាពលរដ្ឋ ដែលបានចូលរួមរុះរើផ្ទះ ចេញពីលើប្រឡាយ
ដើម្បីពន្លឿនការងារនេះ ដើម្បីឈានទៅស្តារប្រឡាយ ក្នុងការរំដោះទឹកនារដូវវស្សាខាងមុខ ។

លោក ថេង សុថុល បានអោយដឹងថា ការចុះត្រួតពិនិត្យស្ថានភាពប្រឡាយ បឹងត្របែកនាពេលនេះ គឺក្នុងបំណងចង់ដឹងថា ក្រោយមានការយល់ព្រមចូល រួមរបស់ប្រជាពលរដ្ឋ ដែលរស់នៅលើមាត់ប្រឡាយ ព្រមរុះផ្ទះស្នាក់នៅចេញពីមាត់ប្រឡាយនេះ និងពិនិត្យថា តើមានអ្វីដែលរាំងស្ទះ ក្នុងនាមរដ្ឋបាលខណ្ឌចំការមន ត្រូវដោះស្រាយភ្លាមៗ សំខាន់ធ្វើយ៉ាងណាអោយដំណើរ ការស្ថាបនាបុកស៊ីផាយ ស្ថាបនាប្រឡាយមានទាន់តាមគម្រោងរបស់សាលារាជធានី ។

លោក ថេង សុថុល បានបញ្ជាក់ថា បើតាមគម្រោង ការបុកស៊ីផាយ ប្រើរយៈពេលប្រមាណ២០ថ្ងៃប៉ុណ្ណោះ នឹងរួចរាល់ហើយ ស្មើចំងាយ ២៧១ម៉ែត្រ ។ លោកថា នេះជាជោគជ័យដ៏ធំមួយ សម្រាប់ដំណើរការងារបុកស៊ីផាយ ដោយមិនបប្រើរយៈពេលវែងទេ ព្រោះយើងបានធ្វើរួចរាល់បាន ៥០ភាគរយហើយ ។

To Top