ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា ជាមេដឹកនាំដំបូងគេ បានទៅដល់ប្រទេសចិន ក្រោយផ្ទុះវីរុសកូរ៉ូណា

ភ្នំពេញ ៖ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញដល់ទីក្រុងប៉េកាំង នៃប្រទេសចិន ប្រកបដោយសុវត្ថិភាពហើយ។

អញ្ជើញមកទទួលសម្តេតេជោ នៅព្រលានយន្តហោះអន្តរជាតិប៉េកាំង គឺមាន លោក វ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេសចិន និងមន្រ្តីជាន់ខ្ពស់ចិនជាច្រើនរូប ព្រមទាំងមន្រ្តីការទូតកម្ពុជា ប្រចាំប្រទេសចិនផងដែរ។

នៅល្ងាចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបជាមួយ លោកនាយករដ្ឋមន្រ្តី និងប្រធានាធិបតីចិន៕

To Top