កំពង់ចាម ៖ ដោយសារកន្លងមក មានភាពអនាធិបតេយ្យ នៃអាជីវករដឹកជញ្ជូនត្រីលក់ និងការប៉ះពាល់ដល់បរិស្ថាន មានទឹកហូរចេញពីឡានដឹកត្រីដក់ បង្ក ឲ្យមានផលប៉ះពាល់ ដល់សាធារណជន ទើបនៅរសៀលថ្ងៃទី៣ ខែមិនា ឆ្នាំ ២០២០ អភិបាលរងខេត្តកំពង់ចាម លោក កែវ នាឬទ្ធិ បានដឹកនាំកិច្ចប្រជុំ ស្កីពីការផ្សព្វផ្សាយចំណតថ្ទេរត្រី ដល់ក្រុមអាជីវករ ដឹកជញ្ជូនផលនេសាទ ក្នុងក្រុងកំពង់ចាម រៀបចំដោយខណ្ឌរដ្ឋបាលជលផល កំពង់ចាម ព្រមទាំង មានការអញ្ជើញ ចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។
ថតក្នុងឱកាសនោះ លោក កែវ ណារិទ្ធ អភិបាលរងខេត្ត បានស្នើដល់អាជ្ញាធរក្រុង ធ្វើយ៉ាងណា ត្រូវរៀបចំសណ្តាប់ធ្នាប់ លើកកម្ពស់សោភ័ណ្ឌភាព ក្រុង ដោយ មិនឲ្យមានការបង្កភាពអនាធិបតេយ្យប៉ះពាល់ ដល់បរិស្ថាន និងរំខាន ដល់ការរស់នៅ ឬការធ្វើដំណើរ របស់បងប្អូន ប្រជាពលរដ្ឋឡើយ ។
កន្ទុមនឹងនេះលោកអភិបាលរងខេត្ត បានតម្រូវឲ្យរថយន្តដឹកត្រីទាំងអស់ ត្រូវចូលទៅផ្ទេរត្រី នៅកន្លែងដែលមានការរៀបចំត្រឹមត្រូវ ។ ចំណែកម្ចាស់ទីតាំងដេប៉ូត្រី ត្រូវបង្កលក្ខណៈងាយ ស្រួលដល់ក្រុមអាជីវករ និងត្រូវ មានការរៀបចំកិច្ចសន្យាឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានភាគីណាមួយ រំលោភទៅលើភាគីណាមួយ។
ជាពិសេសម្ចាស់ទីតាំងដេប៉ូត្រី ធ្វើយ៉ាងណារៀបចំកុំ ឲ្យមានការប៉ះពាល់ ដល់បរិស្ថាន គឺត្រូវ រៀបចំ អនាម័យ ឲ្យបានស្អាតល្អ ជាប្រចាំ ផងដែរ ។
លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយយោងតាមចំណារឯកភាពពី លោកអភិបាលខេត្តកំពង់ចាម លើសំណើរបស់លោកស្រី វ៉ា ណាវីន ដែលបានស្នើសុំរៀបចំ ទីតាំងចំណតផ្ទេរត្រី និងទីតាំងធ្វើអាជីវកម្មទិញ-លក់ ផលនេសាទ ១កន្លែង នៅតំបន់ទន្លេអុំ ក្រុងកំពង់ចាម ។
ជាមួយគ្នានេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានចុះផ្សព្វផ្សាយដល់ អាជីវករ ដើម្បីឲ្យក្រុមអាជីវករចូលទៅលក់ដូរ នៅចំណតផ្ទេរត្រីទន្លេ អុំ ក្នុងគោលបំណងរៀបចំ សណ្តាប់ធ្នាប់ លើកកម្ពស់សោភ័ណ្ឌភាព ការផ្តល់ សេវា អនាម័យក្នុងក្រុង និងងាយស្រួលក្នុងការចែកចាយបន្ត ដល់អាជីវករលក់ដូរតាមទីផ្សារនានាក្នុងក្រុង -ស្រុក ទូទាំង ខេត្ត កំពង់ចាម ៕