ព័ត៌មានជាតិ

លោកយាយ ពិការភ្នែកម្នាក់ យកសំរាមទៅដុត នៅវាលស្រែចៃដន្យ ភ្លើងឆេះរាលដាល ស្លាប់

ស្វាយរៀង ៖ មានហេតុការណ៍ភ្លើងឆេះ ជញ្ជ្រាំងស្រែ បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិនាំគ្នាជួយពន្លត់ និងជួយសង្គ្រោះ លោកយាយពិការ ប៉ុន្តែហួសពេលទៅហើយ ដោយត្រូវភ្លើងឆេះខ្លោច ខណះដុតជញ្រ្ជាំង ក្នុងស្រែខាងត្បូងផ្ទះ ធ្វេសប្រហេសចៃដន្យរត់មិនរួច។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២និង៥នាទីរសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ មាស ហេង អាយុ ៧២ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ ហើយនៅមុនពេលកើត ហេតុលោកយាយខាងលើ បានដើរទៅដុតពពួកភ្លើងជាប់ និងជញ្ជ្រាំងក្នុងស្រែខាងត្បូងផ្ទះ ចៃដន្យស្រាប់តែបណ្តាល ឲ្យឆាបឆេះរាលដាលពត់ជុំវិញ ខ្លួនហើយថែមទាំងពិការទៀតនោះ រត់មិនរួចក៏ត្រូវឆេះ ស្លាប់ក្នុងអណ្តាតភ្លើងតែម្តង ។

សមត្ថកិច្ចបានបន្តថា តាមការពិនិត្យសាកសព របស់ជំនាញ សមត្ថកិច្ច និងលោកវេជ្ជបណ្ឌិត ភោគ ចរកា គ្រូពេទ្យបង្អែកស្វាយទាប សន្និដ្ឋានថាសាកសពស្លាប់ ដោយសារភ្លើងឆេះហើយគាត់ពិការផង ។ សាកសពលោកយាយត្រូវបានសមត្ថកិច្ច ប្រគល់ទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

To Top