ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រគល់រឺម៉កកង់៣ ដឹកសំរាម ៤គ្រឿង ដល់ក្រុង-ស្រុកនិងមន្ទីរបរិស្ថាន

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមនឹងលោក ចាយ សាមិត្ត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២០
នៅមន្ទីរបរិស្ថានខេត្តកំពង់ចាម បានធ្វើ ពិធីចែក រឺម៉កកង់៣ ដឹកសំរាម ចំនួន ៤ គ្រឿង ដល់អាជ្ញាធរក្រុង ១ ស្រុក ២ ដើម្បីយកទៅសំអាតបរិស្ថាន តាមមូលដ្ឋានរបស់ខ្លួន ។

តាមលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា រឺម៉កកង់៣ សម្រាប់ដឹកសំរាម ៤គ្រឿង ជា អំណោយដ៏ថ្លៃថ្លា តាមរយៈក្រសួងបរិ ស្ថាន ដែលត្រូវផ្ដល់ជូននៅពេលនេះមាន *ទី១ ៖ មន្ទីរបរិស្ថានខេត្ត(សម្រាប់អន្តរាគមន៍ប្រមូលសម្រាម) ចំនួន១គ្រឿង *ទី២ ៖ ក្រុងកំពង់ចាមចំនួន១ គ្រឿង *ទី៣៖ ស្រុកជើងព្រៃចំនួន១គ្រឿង *ទី៤ ៖ ស្រុក ចំការលើ ចំនួន១គ្រឿង។

ផ្ទាំងពាណិជ្ជកម្ម

លោកអភិបាលខេត្តបន្តថា ម៉ូតូរឺម៉កកង់៣ ទាំងនេះសម្រាប់ដឹកសំរាម សំណល់រឹងទីប្រជុំ ក៍ដូចជាជួយពង្រឹងការអនុវត្ត- ការងារគ្រប់គ្រងសំណល់រឹង សំរាម ឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាម អនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលស្តីពី ការគ្រប់គ្រងសំរាម សំណល់រឹងតាម ទីប្រជុំជន។

ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត បានផ្ដាំផ្ញើ ដល់អង្គភាពដែលបានទទួលរម៉កកង់៣ ដឹកសំរាម សូមយកទៅប្រើប្រាស់ ដើម្បីប្រមូលសំរាម នៅតាមទីប្រជុំជន ក្នុងមូលដ្ឋានរបស់ខ្លួន រក្សានូវសោភ័ណ្ឌភាព ឲ្យបានល្អប្រសើរ នឹងត្រូវចេះថែរក្សាសម្ភារៈទាំងនេះ ប្រើប្រាស់ឲ្យបានយូរអង្វែងផងដែរ ។

To Top
×