ព័ត៌មានជាតិ

ទឹកប្រាក់សុទ្ធ​ ៥ម៉ឺនដុល្លារ ត្រូវបានប្រគល់ជូន​ អតិថិជន សែលកាត ២រូប ដោយគ្រាន់តែ​ផ្ញើសារងាយៗ 10K ផ្ញើទៅ 8888

ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាងពីររូប មកពីខេត្តពីរផ្សេងគ្នា ឈ្នះប្រាក់ពិតៗ រហូតដល់ ៥០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។

លោក ប្រាក់ ចំរ៉ុង កម្មករសំណង់ មកពីខេត្តស្វាយរៀង មានសំណាងឈ្នះប្រាក់ ៣០ ០០០ដុល្លារអាមេរិក និងលោក ជាប វ៉ា ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ មកពីខេត្តកណ្តាល ឈ្នះប្រាក់ ២០ ០០០ដុល្លារអាមេរិក ។ ក្រោយពីទទួលបានប្រាក់រង្វាន់ អ្នកទាំងពីរ បានសម្តែង សេចក្តីត្រែកអរ ជាពនពេក ដោយបានឈ្នះប្រាក់សុទ្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រុមហ៊ុន សែលកាត ជាមួយទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់បែបនេះ។

ក្រុមការងារ របស់ក្រុមហ៊ុន សែលកាត បានធ្វើការប្រកាស ផ្តល់ប្រាក់រង្វាន់ ជូនអ្នកទាំងពីរ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ដោយបានធ្វើឡើងនៅ ទីស្នាក់ការកណ្តាល សែលកាតផ្ទាល់តែម្តង ដើម្បីបង្ហាញយ៉ាងច្បាស់ អំពីការឈ្នះរង្វាន់ពិតៗ មិនមានការក្លែងបន្លំ ជូនដល់អតិថិជន របស់ក្រុមហ៊ុន សែលកាត ។

ការប្រគល់ប្រាក់រង្វាន់ ត្រូវបានធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួម ផ្សងសំណាង ជាមួយកម្មវិធី “ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន និងធ្វើការបង្វិល លេខកូដសំណាង ៦ខ្ទង់ ដើម្បីស្វែងរក អ្នកដែលមានសំណាង ឈ្នះនូវទឹកប្រាក់ ១០ ០០០ដុល្លារឡើងទៅ ជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ៦ល្ងាច តាមរយៈ Channel Youtube សែលកាតផ្ទាល់តែម្តង ។

សូមបញ្ជាក់ថា រហូតមកថ្ងៃនេះ ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់ នូវសេវាទូរសព្ទចល័ត លំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា ។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធ សែលកាត បាននឹងកំពុងតែបន្តលេង ជាមួយកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ » ។ ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរសព្ទទៅកាន់លេខ «8888» នោះលោកអ្នក នឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សា សារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕ ដោយ៖ ដារាត់

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×