ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​កម្ពុជា ទទួលជំនួយ ជាឧបករណ៍ ពិនិត្យរកមេរោគ COVID-19 ចំនួន ៣,០០០ឈុត

ភ្នំពេញ៖លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៩ មីនានេះ បានទទួលជំនួយជា ឧបករណ៍ពិនិត្យរកមេរោគ COVID-19 មកពីប្រទេសចិន ចំនួន ៣,០០០ឈុត ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាល នៃមេរោគមួយនេះ។

ឧបករណ៍ពិនិត្យរកមេរោគនេះ ជាជំនួយរបស់ក្រុមហ៊ុន Wuxi Techstar Technology Co.Ltd. និងសមាគមប្រឹក្សាសុខភាព ប្រជាជនតាមរយៈលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តព្រះវិហារ ដើម្បីប្រគល់ជូន ក្រសួងសុខាភិបាល ប្រើប្រាស់ឆ្លើយតប នឹងស្ថានភាពបច្ចុប្បន្ន នៃវីរុសកូវីដ១៩៕

To Top